រុស្ស៊ីប្រកាសថានឹងសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីល ATACMS ចូលទឹកដីខ្លួន
រុស្ស៊ី បានប្រកាសសងសឹក បន្ទាប់ពីខ្លួនបានចោទប្រកាន់អ៊ុយក្រែនថាបានបាញ់មីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយ... The post រុស្ស៊ីប្រកាសថានឹងសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីល ATACMS ចូលទឹកដីខ្លួន appeared first on Kampuchea Thmey Daily.
រុស្ស៊ី បានប្រកាសសងសឹក បន្ទាប់ពីខ្លួនបានចោទប្រកាន់អ៊ុយក្រែនថាបានបាញ់មីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅតំបន់ព្រំដែនទីក្រុង Belgorod កាលពីប៉ុន្មានថ្ងៃមុន។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ទី៣មករាឆ្នាំ២០២៥ថា៖ «ការប៉ុនប៉ងមួយត្រូវបានធ្វើឡើងពីទឹកដីអ៊ុយក្រែន ដើម្បីវាយប្រហារដោយមីស៊ីលប្រឆាំងនឹងតំបន់ Belgorod ដោយប្រើមីស៊ីលយុទ្ធសាស្ត្រប្រតិបត្តិការ ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក»។
ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមថា មីស៊ីលទាំងអស់មានចំនួន៨គ្រាប់ ហើយត្រូវបានបាញ់ទម្លាក់ដោយជោគជ័យ។ ក្រសួងការពារជាតិរុស្ស៊ី បានសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់អ៊ុយក្រែន ដែលមានការគាំទ្រដោយលោកខាងលិច នឹងទទួលរងការសងសឹកជាក់ជាមិនខានពីរដ្ឋាភិបាលក្រុងមូស្គូ។
ប្រធានាធិបតីជិតផុតអាណត្តិរបស់អាមេរិកលោក ចូ បៃដិន បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធរយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ីកាលពីឆ្នាំមុន ដែលក្រុងមូស្គូបានថ្កោលទោសថាជាការចាក់សាំងដុតបន្ថែមលើភ្លើងសង្គ្រាមរយៈពេលជិត៣ឆ្នាំមកនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីឆ្នាំ២០២៤ បានគំរាមវាយប្រហាររដ្ឋធានីកៀវ ជាមួយនឹងមីស៊ីលបាលិស្ទិកដែលមានល្បឿនលឿនជាងសំឡេង បើអ៊ុយក្រែនបន្តវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច៕
ដោយ៖ ឈាង
The post រុស្ស៊ីប្រកាសថានឹងសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីល ATACMS ចូលទឹកដីខ្លួន appeared first on Kampuchea Thmey Daily.