រុស្ស៊ីបង្កើនការដាក់សម្ពាធកាន់តែខ្លាំងលើអ៊ុយក្រែន ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល
ក្រោយជំហរគាំទ្រដ៏ទន់ជ្រាយរបស់សហរដ្ឋអាមេរិកក្នុងអាណត្តិប្រធានាធីបតី ដូណាល់ ត្រាំ រុស្ស៊ីបានបង្កើនការដាក់សម្ពាធអ៊ុយក្រែនកាន់តែខ្លាំង ដោយបង្កើនការវាយប្រហារ... The post រុស្ស៊ីបង្កើនការដាក់សម្ពាធកាន់តែខ្លាំងលើអ៊ុយក្រែន ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល appeared first on Kampuchea Thmey Daily.
ខណៈពេលដែលប្រធានាធិបតីព្រលយអំពីការចរចាបញ្ចប់សង្គ្រាមកាលពីថ្ងៃសៅរ៍ ក្រោយជំហរគាំទ្រដ៏ទន់ជ្រាយរបស់សហរដ្ឋអាមេរិកក្នុងអាណត្តិប្រធានាធីបតី ដូណាល់ ត្រាំ រុស្ស៊ីបានបង្កើនការដាក់សម្ពាធអ៊ុយក្រែនកាន់តែខ្លាំង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីក្រុមមន្ត្រីបាននិយាយថា រុស្ស៊ីបានបាញ់ប្រហារបណ្តាលឲ្យមានការផ្ទុះនៅទូទាំងរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន និងទីក្រុងផ្សេងទៀតនៅព្រឹកព្រលឹមថ្ងៃទី១៧ខែវិច្ឆិកា ដោយសំដៅលើហេដ្ឋារចសម្ព័ន្ធអគ្គិសនីស្របពេលដែលរដូវត្រជាក់ជិតមកដល់។
សេចក្តីរាយការណ៍នោះបានកត់សំគាល់ថា រុស្ស៊ីបានវាយប្រហារដោយមីស៊ីលដ៏ខ្លាំងសម្បើមចាប់តាំងពីខែសីហា
ប្រជាជនអ៊ុយក្រែនបាននិងកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារដ៏ធំមួយលើប្រព័ន្ធថាមពលដែលជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍ដោយភ័យខ្លាចការខូចខាតដល់បណ្តាញអគ្គិសនីដែលនឹងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីរយៈពេលយូរនិងបង្កើតសម្ពាធផ្លូវចិត្តនៅពេលដ៏សំខាន់នៅក្នុងសង្គ្រាមដែលរុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២។
សេចក្តីរាយការណ៍ដដែលបានស្រង់សម្តីមន្ត្រីអ៊ុយក្រែន ដូចបាននិយាយថា៖«ការវាយប្រហារដ៏ធំមួយទៀតលើប្រព័ន្ធថាមពលកំពុងដំណើរការ។ សត្រូវកំពុងវាយប្រហាររោងចក្រផលិតអគ្គិសនី និងប្រព័ន្ធបញ្ជូនអគ្គិសនីទូទាំងប្រទេសអ៊ុយក្រែន»។
ការការពារដែនអាកាសអាចត្រូវបានគេឮថាមានយន្តហោះគ្មានមនុស្សបើកឆ្លងកាត់រដ្ឋធានីនៅពេលយប់ ហើយការបំផ្ទុះដ៏ខ្លាំងក្លាជាច្រើនបានបន្លឺឡើងពាសពេញកណ្តាលទីក្រុង ខណៈដែលការវាយប្រហារដោយកាំជ្រួចកំពុងដំណើរការនៅពេលព្រឹក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ុយក្រែន។
ក្រោយការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលមិនយល់ស្របចំពោះសង្គ្រាមកើតឡើងនៅអ៊ុយក្រែន បានបង្កើតភាពស្រពិចស្រពិលដល់អ៊ុយក្រែនមិនឲ្យមានការប្រឹងតស៊ូប្រយុទ្ធដើម្បីរំដោះទឹកដីរបស់ខ្លួនដែលរុស្ស៊ីកាន់កាប់។
នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ព្រលយពីការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រទេសផ្សេងៗទៀតក៏ហាក់ទន់ជំហរគាំទ្រអ៊ុយក្រែនដូចគ្នា ថ្វីត្បិតតែមេដឹកនាំអឺរ៉ុបខ្លាំងបានបង្ហាញជំហររឹងមាំក្នុងការគាំទ្រអ៊ុយក្រែន៕
The post រុស្ស៊ីបង្កើនការដាក់សម្ពាធកាន់តែខ្លាំងលើអ៊ុយក្រែន ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល appeared first on Kampuchea Thmey Daily.