រុស្សីសម្រេចចិត្ត បណ្តេញអ្នកកាទូតអង់គ្លេស ជុំវិញបញ្ហាព្រួយបារម្ភ អំពីសកម្មភាពចារកម្ម
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីផ្នែកទីភ្នាក់ងារសន្តិសុខ FSB បានប្រកាសកាលពីថ្ងៃអង្គារថា បុគ្គលិកនៃស្ថានទូតអង់គ្លេស នៅទីក្រុងមូស្គូម្នាក់ ត្រូវបានចាត់ទុកថា ជាការគំរាមកំហែងផ្នែកសន្តិសុខ បន្ទាប់ពីអ្នកស៊ើបអង្កេតរុស្ស៊ីបានរកឃើញភាពមិនស៊ីសង្វាក់គ្នា នៅក្នុងឯកសាររបស់គាត់ ។ សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលដែលត្រូវបានគេសង្ស័យថា ជាចារកម្ម ត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសរុស្សីរួចទៅហើយ។ មន្ត្រីអង់គ្លេសត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Wilks Edward Prior ដែល FSB បាននិយាយថាកាន់តំណែងលេខាទីពីរក្នុងផ្នែកនយោបាយរបស់ស្ថានទូត។ ទីភ្នាក់ងារនេះបានអះអាងថា បុរសនោះត្រូវបានបញ្ជូនទៅកាន់ទីក្រុងមូស្គូ ដើម្បីជំនួសតំណែងមន្ត្រីចារកម្មម្នាក់ក្នុងចំណោម៦នាក់ ដែលត្រូវបានចោទប្រកាន់ថា រុស្ស៊ីបានបណ្តេញចេញកាលពីខែសីហា ។ សេចក្តីថ្លែងការណ៍បាននិយាយថា ៖ នៅពេលដាក់ពាក្យសុំទិដ្ឋាការលើកមុន គេបានធ្វើសេចក្តីថ្លែងការណ៍មិនពិតដោយចេតនា ដែលជាការរំលោភលើច្បាប់របស់រុស្ស៊ី។ FSB ក៏បានរកឃើញសញ្ញាដែរថាអ្នកការទូតរូបនេះ កំពុងធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ និងការបំផ្លិចបំផ្លាញដែលគំរាមកំហែងដល់សន្តិសុខរបស់សហ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីផ្នែកទីភ្នាក់ងារសន្តិសុខ FSB បានប្រកាសកាលពីថ្ងៃអង្គារថា បុគ្គលិកនៃស្ថានទូតអង់គ្លេស នៅទីក្រុងមូស្គូម្នាក់ ត្រូវបានចាត់ទុកថា ជាការគំរាមកំហែងផ្នែកសន្តិសុខ បន្ទាប់ពីអ្នកស៊ើបអង្កេតរុស្ស៊ីបានរកឃើញភាពមិនស៊ីសង្វាក់គ្នា នៅក្នុងឯកសាររបស់គាត់ ។
សេចក្តីថ្លែងការណ៍បាននិយាយថា បុគ្គលដែលត្រូវបានគេសង្ស័យថា ជាចារកម្ម ត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសរុស្សីរួចទៅហើយ។
មន្ត្រីអង់គ្លេសត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Wilks Edward Prior ដែល FSB បាននិយាយថាកាន់តំណែងលេខាទីពីរក្នុងផ្នែកនយោបាយរបស់ស្ថានទូត។
ទីភ្នាក់ងារនេះបានអះអាងថា បុរសនោះត្រូវបានបញ្ជូនទៅកាន់ទីក្រុងមូស្គូ ដើម្បីជំនួសតំណែងមន្ត្រីចារកម្មម្នាក់ក្នុងចំណោម៦នាក់ ដែលត្រូវបានចោទប្រកាន់ថា រុស្ស៊ីបានបណ្តេញចេញកាលពីខែសីហា ។
សេចក្តីថ្លែងការណ៍បាននិយាយថា ៖ នៅពេលដាក់ពាក្យសុំទិដ្ឋាការលើកមុន គេបានធ្វើសេចក្តីថ្លែងការណ៍មិនពិតដោយចេតនា ដែលជាការរំលោភលើច្បាប់របស់រុស្ស៊ី។
FSB ក៏បានរកឃើញសញ្ញាដែរថាអ្នកការទូតរូបនេះ កំពុងធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ និងការបំផ្លិចបំផ្លាញដែលគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី