រថយន្ត​ម៊ែកស៊ឺ​ដេស​មួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង

រថយន្តម៊ែកស៊ឺដេស GL320 មួយគ្រឿងបើកបរដោយ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងមិត្តភក្តិ ខណៈកំពុងធ្វើដំណើរសុខៗ The post រថយន្ត​ម៊ែកស៊ឺ​ដេស​មួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង appeared first on Kampuchea Thmey Daily.

រថយន្ត​ម៊ែកស៊ឺ​ដេស​មួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង

ភ្នំពេញ ៖ រថយន្តម៊ែកស៊ឺដេស GL320 មួយគ្រឿងបើកបរដោយ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងមិត្តភក្តិ ខណៈកំពុងធ្វើដំណើរសុខៗ ស្រាប់តែហុយផ្សែងចេញពីក្នុងរថយន្តបង្កជាអណ្តាតភ្លើងឆាបឆេះ ផ្អើលប្រជាពលរដ្ឋហៅរថយន្ត ពន្លត់អគ្គិភ័យមកបាញ់ពន្លត់។

ហេតុការណ៍​នេះ កើតឡើង​កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៥ វិថីណតប្រ៊ីតដ៍ (1019) ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាម​ប្រភពពីអ្នកឃើញហេតុការណ៍ បាន​និយាយ​ថា គេឃើញ រថយន្តម៊ែកស៊ឺដេស GL 320 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-7774 បុរសជនជាតិ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ វិថីណតប្រ៊ីតដ៍ ក្នុងទិសដៅពីជើងទៅត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែមានផ្សែងហុយ ចេញពីក្នុងរថយន្ត។ ប្រភពបានបន្ត​ថា ភ្លាមៗ បុរសជនជាតិ២នាក់នោះ បាន​ចុះពី​លើរថយន្តដើម្បីរកមើល ស្រាប់​តែ​ផ្សែងបានបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពី ដំបូល​រថយន្ត​ផ្នែកខាងក្រោយតែម្តង។

បន្ទាប់ពីមានភ្លើងឆេះរថយន្តបែបនេះ ប្រជាពលរដ្ឋបានទូរសព្ទសុំអន្តរាគមន៍ពីសមត្ថកិច្ច ភ្លាមៗ ហើយរថយន្តប្រចាំការនៅគោលដៅសាលាខណ្ឌសែនសុខ ក៏​បាន​ចេញ​មក​បាញ់ពន្លត់​តែ​ទោះ​ជា​យ៉ាង​ណា​រថយន្តខាងលើ​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុងហេតុការណ៍នេះ​ពុំ​បណ្ដាល​ឱ្យ​មាន​នរណាម្នាក់​រងរបួសនោះទេ។គ្រាន់តែ​ខូចខាតរថយន្តខាងលើ​ទាំងស្រុង និង​ប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់​មួយ​គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ច បានត្រួតពិនិត្យរថយន្តនៅនឹងកន្លែង និង​នាំ​បុរសជនជាតិចិនម្នាក់ ដែលគាត់​មក​អះអាងថា ជារថយន្តរបស់គាត់ទៅសួរនាំនៅប៉ុស្តិ៍នគរបាល៕

ដោយ ៖ សំណាង

The post រថយន្ត​ម៊ែកស៊ឺ​ដេស​មួយគ្រឿង បើកសុខៗឆ្លងចរន្តឆេះខូចខាតទាំងស្រុង appeared first on Kampuchea Thmey Daily.