រដ្ឋសមាជិករបស់អឺរ៉ុបមួយ ចាប់ផ្តើមការនាំចូលហ្គាស របស់ប្រទេសរុស្ស៊ីឡើងវិញ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីនៃប្រទេសស្លុវ៉ាគីលោក Robert Fico បាននិយាយថា ប្រទេសរបស់លោក បានចាប់ផ្តើមទទួលយកឧស្ម័នហ្គាស ពីប្រទេសរុស្ស៊ីវិញហើយ។ លោកបានបញ្ជាក់ថាការនាំចូលហ្គាស របស់រុស្សីនេះធ្វើឡើង តាមរយៈបំពង់បង្ហូរប្រេង TurkStreamដើម្បីអាចបញ្ចៀសវិបត្តិ ថាមពលនៅក្នុងប្រទេស និងជាពិសេសបន្ទាប់ពីរដ្ឋាភិបាលទីក្រុងគៀវ បានសម្រេចផ្អាកការដឹកជញ្ជូនឆ្លងកាត់អ៊ុយក្រែន កាលពីពេលកន្លងមកនេះ។ បំពង់បង្ហូរTurkStream ដែលជាឧបករណ៍ភ្ជាប់ថាមពល ដ៏សំខាន់នៅក្រោមសមុទ្រខ្មៅបានក្លាយជា ផ្លូវសំខាន់សម្រាប់ឧស្ម័នរុស្ស៊ី ទៅកាន់អឺរ៉ុបភាគខាងត្បូង និងភាគអាគ្នេយ៍។ គួរឲ្យដឹងដែរថាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នរដ្ឋស្លូវ៉ាគី SPP បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានចាប់ផ្តើមនាំចូលឧស្ម័នតាមរយៈ TurkStream នៅថ្ងៃទី១ ខែកុម្ភៈ ហើយគ្រោងនឹងបង្កើនបរិមាណ ផ្គត់ផ្គង់ទ្វេដងនៅខែមេសា ៕ ប្រែសម្រួល៖ ស៊ុន លី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីនៃប្រទេសស្លុវ៉ាគីលោក Robert Fico បាននិយាយថា ប្រទេសរបស់លោក បានចាប់ផ្តើមទទួលយកឧស្ម័នហ្គាស ពីប្រទេសរុស្ស៊ីវិញហើយ។
លោកបានបញ្ជាក់ថាការនាំចូលហ្គាស របស់រុស្សីនេះធ្វើឡើង តាមរយៈបំពង់បង្ហូរប្រេង TurkStreamដើម្បីអាចបញ្ចៀសវិបត្តិ ថាមពលនៅក្នុងប្រទេស និងជាពិសេសបន្ទាប់ពីរដ្ឋាភិបាលទីក្រុងគៀវ បានសម្រេចផ្អាកការដឹកជញ្ជូនឆ្លងកាត់អ៊ុយក្រែន កាលពីពេលកន្លងមកនេះ។
បំពង់បង្ហូរTurkStream ដែលជាឧបករណ៍ភ្ជាប់ថាមពល ដ៏សំខាន់នៅក្រោមសមុទ្រខ្មៅបានក្លាយជា ផ្លូវសំខាន់សម្រាប់ឧស្ម័នរុស្ស៊ី ទៅកាន់អឺរ៉ុបភាគខាងត្បូង និងភាគអាគ្នេយ៍។
គួរឲ្យដឹងដែរថាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នរដ្ឋស្លូវ៉ាគី SPP បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានចាប់ផ្តើមនាំចូលឧស្ម័នតាមរយៈ TurkStream នៅថ្ងៃទី១ ខែកុម្ភៈ ហើយគ្រោងនឹងបង្កើនបរិមាណ ផ្គត់ផ្គង់ទ្វេដងនៅខែមេសា ៕
ប្រែសម្រួល៖ ស៊ុន លី