រដ្ឋមន្រ្តីបរិស្ថានជឿជាក់ថា ៥ ឆ្នាំទៀត កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិក

ធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧​ លាននាក់ ឱ្យចាកផុតពីប្រភពបង្កមេរោគ...... The post រដ្ឋមន្រ្តីបរិស្ថានជឿជាក់ថា ៥ ឆ្នាំទៀត កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិក appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីបរិស្ថានជឿជាក់ថា ៥ ឆ្នាំទៀត កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិក

ចលនាសំអាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវ របស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋជាង ២ ម៉ឺននាក់ គឺបានធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧​ លាននាក់ ឱ្យចាកផុតពីប្រភពបង្កមេរោគ គឺសំរាមប្លាស្ទិក ដែលហើររប៉ាត់រប៉ាយនៅតាមដងផ្លូវ។

លើសពីនេះ វាក៏ជាផ្នែកមួយជួយទៅដល់ភាពស្អាតនៅតាមដងផ្លូវ ដែលជាសោភ័ណភាពសម្រាប់ខេត្ត ក្រុងនីមួយៗ នៅស្របតាមបណ្តោយផ្លូវជាតិចម្បងៗផងដែរ។ នេះបើតាមលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

លោករដ្ឋមន្រ្តី​ថែមទាំង​​មានសុទិដ្ឋិនិយម​ដោយជឿជាក់ថា ៥ ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។ ការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី នាថ្ងៃទី៩ ខែមករា ឆ្នាំ​២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ទៀតថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាតទាំងដែនគោក ដែនទឹក និងដែនអាកាសនៅពេលខាងមុខនេះ តាមរយៈចលនាស្អាត ស្អាតចេញពីបេះដូងខ្មែរ ដោយមិនចាំបាច់ទាល់តែមានការ​ផាកពិន័យ លើការបោះចោលសំរាម ក៏ប្រជាពលរដ្ឋខ្មែរចេញមករួមគ្នាសំអាត ដើម្បីកម្ពុជាស្អាតគ្មានសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះបានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោកតែម្តង។

ជាក់ស្តែងទង្វើស្អាតរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសិរីសួស្តីដែលនាំឱ្យកម្ពុជា ឈានទៅមានកេរ្តិ៍ឈ្មោះល្បីខាងផ្នែកស្អាត គឺស្អាតទាំងក្នុងចិត្ត និងស្អាតទាំងខាងក្រៅ ហើយការរស់នៅទៀតសោតក៏មានវិន័យ មិនប៉ោះសំរាមពាសវាលពាសកាលឡើយ ជាមួយគ្នានេះ យើងបានឃើញរួចមកហើយ នូវគំរូភាពជាវិជ្ជមានរបស់សិស្សានុសិស្សកម្ពុជា នៅតាមសាលារៀនដែលពួកគេមិនបោះសំរាមចោលផ្តេសផ្តាស់នោះឡើយ៕

The post រដ្ឋមន្រ្តីបរិស្ថានជឿជាក់ថា ៥ ឆ្នាំទៀត កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិក appeared first on Kampuchea Thmey Daily.