មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ
អត្តពលិកជាង១០០នាក់បានបញ្ជូនមេដាយកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ របស់ពួកគេត្រឡប់វិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការខូចខាត ឬច្រែះ... The post មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ appeared first on Kampuchea Thmey Daily.
អត្តពលិកជាង១០០នាក់បានបញ្ជូនមេដាយកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ របស់ពួកគេត្រឡប់វិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការខូចខាត ឬច្រែះក្នុងរយៈពេលត្រឹមតែ៥ខែ ក្រោយព្រឹត្តិការណ៍នេះបានបញ្ចប់។
ការព្រួយបារម្ភអំពីគុណភាពមេដាយបានកើតឡើងក្នុងព្រឹត្តិការណ៍នេះ នៅពេលកីឡាករជិះស្គីជនជាតិអាមេរិក Nyjah Huston បានបង្ហាញថា មេដាយសំរិទ្ធរបស់គាត់បានច្រែះក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ក្រោយប៉ុណ្ណោះ។
ចាប់តាំងពីពេលនោះមក អត្តពលិកផ្សេងៗទៀតបានបង្ហាញព័ត៌មានបែបនេះជាបន្តបន្ទាប់ រួមទាំងកីឡាករប្រដាល់អាមេរិក Nick Itkin និងកីឡាករបាល់ឱប Ilona Maher។ កីឡាករលោតទឹកអង់គ្លេស Yasmin Harper ដែលបានឈ្នះមេដាយសំរិទ្ធ និងកីឡាការិនី Scarlett Mew Jensen ក៏បានរាយការណ៍ពីបញ្ហាផងដែរ។
យោងតាមកាសែតបារាំង La Lettre ឥឡូវនេះអត្តពលិកជាង១០០នាក់បានបញ្ជូនមេដាយរបស់ពួកគេទៅគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤វិញ។ ក្រុមការងារគ្រប់គ្រងរបស់ Monnaie de Paris ជាក្រុមហ៊ុនទទួលបន្ទុកផលិតមេដាយត្រូវបានគេរាយការណ៍ថា ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីមានបញ្ហា។ មេដាយសម្រាប់កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ត្រូវបានរចនាឡើងដោយអ្នកគ្រឿងអលង្ការប្រណីតជនជាតិបារាំង Chaumet ។
មេដាយមាសនៅអូឡាំពិកជាធម្មតាធ្វើពីប្រាក់ស្រោបដោយមាស។ ចំណែកមេដាយសំរិទ្ធគឺជាការលាយបញ្ចូលគ្នារវាងទង់ដែង ស័ង្កសី និងសំណប៉ាហាំង។ ទង់ដែងកត់ត្រាតាមធម្មជាតិពេលប៉ះនឹងខ្យល់ និងសំណើម ហើយអត្រានៃការខូចខាតអាចកើតឡើង ប្រសិនបើវត្ថុធាតុដែលមានគុណភាពទាបត្រូវបានប្រើ៕
ប្រែសម្រួល៖ ផា រតនា
The post មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ appeared first on Kampuchea Thmey Daily.