ពូទីន ព្រមានខ្លាំងៗទៅ ត្រាំ រឿងកោះ Greenland

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាកទិក... The post ពូទីន ព្រមានខ្លាំងៗទៅ ត្រាំ រឿងកោះ Greenland appeared first on Kampuchea Thmey Daily.

ពូទីន ព្រមានខ្លាំងៗទៅ ត្រាំ រឿងកោះ Greenland

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាកទិក ជាពិសេសផ្តោតលើមហិច្ឆិតារបស់សហរដ្ឋអាមេរិកនៅ Greenland និងសកម្មភាពរបស់អង្គការណាតូ ខណៈលោកបានព្រមានទៅប្រមុខសេតវិមាន ដូណាល់ ត្រាំ ឲ្យប្រយ័ត្នប្រយែងចំពោះផែនការនៅទីនោះ ដែលក៏ជាទីតាំងយុទ្ធសាស្រ្តរបស់រុស្ស៊ីដែរ។

លោក ពូទីន (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Reuters)

ថ្លែងនៅឯវេទិកាអាកទិកអន្តរជាតិក្នុងទីក្រុង Murmansk កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមីនាឆ្នាំ២០២៥, លោកពូទីនគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចាប់អារម្មណ៍ Greenland យូរហើយ ជាពិសេសការប៉ុនប៉ងជាប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រងទឹកដីនោះ តាំងពីសតវត្សទី១៩និងក្រោយសង្គ្រាមលោកលើកទីពីរ។ ចេតនា​អាមេរិក​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​ច្បាស់ៗ ហើយ​មិន​មែន​គ្រាន់​តែ​ជា​វោហាសាស្ត្រ​ទេ។

ទន្ទឹមនោះ លោកពូទីនក៏សម្តែងក្តីព្រួយបារម្មណ៍ផងដែរអំពីការបង្វែរមុខព្រួញកាន់តែខ្លាំងពីសំណាក់អង្គការណាតូ ទៅលើតំបន់អាកទិកថាជាតំបន់ជម្លោះដ៏មានសក្តានុពល។ ប្រទេស​ណាតូ​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​តំបន់នោះ ដោយ​មានទាំង​ការ​ចូល​រួម​ពី​សមាជិក​ថ្មី​ដូចជា​ហ្វាំងឡង់និង​ស៊ុយអែតទៀតផង។

លោក ពូទីន (រូបថត៖ Reuters)

យ៉ាងណា លោកព្រមានថា «យើងមិនដែលគំរាមនរណាទេនៅអាកទិក ប៉ុន្តែយើងត្រៀមខ្លួនជានិច្ចដើម្បីការពារផលប្រយោជន៍របស់យើង។ ទីក្រុងមូស្គូបាននិងកំពុងតាមដានស្ថានភាពនៅក្នុងតំបន់នោះយ៉ាងយកចិត្តទុកដាក់ ហើយអនុវត្តវិធីសាស្រ្តឆ្លើយតបឲ្យបានគ្រប់គ្រាន់ តាមរយៈការបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធយោធា»។

លោកពូទីនបានប្រកាសពីផែនការពង្រឹងវត្តមានយោធារបស់រុស្ស៊ីនៅតំបន់អាក់ទិក រួមទាំងការបើកមូលដ្ឋានទ័ពសម័យសូវៀតឡើងវិញផងដែរ។ លោកនិយាយថា «យើងនឹងមិនអត់ឱនឡើយចំពោះអ្នកណាដែលរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសយើង ហើយនឹងការពារផលប្រយោជន៍ជាតិរបស់យើងដោយជឿជាក់ ខណៈគាំទ្រសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ប៉ូល»។

មូលដ្ឋានទ័ពនៅ Greenland (រូបថត៖ AP)

សូមជម្រាបថា ការគំរាមរបស់លោកពូទីនកើតឡើង ចំពេលអនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance ធ្វើទស្សនកិច្ចមូលដ្ឋានអវកាស Pituffik នៅ Greenland ដែលជាដំណើរមួយបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្នុងចំណោមអ្នកកោះ Greenland និងប្រជាជនដាណឺម៉ាក។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវគេមើល​ឃើញ​ថា ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​មេរបស់​សហរដ្ឋអាមេរិក ​ដើម្បី​អះអាង​ពី​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាក់ទិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អនុប្រធានាធិបតីអាមេរិក នឹងអមដំណើរភរិយាទៅទស្សនកិច្ច Greenland ចំពេលស្ថានការណ៍កំពុងក្តៅ

The post ពូទីន ព្រមានខ្លាំងៗទៅ ត្រាំ រឿងកោះ Greenland appeared first on Kampuchea Thmey Daily.