ពូទីន ថា សង្គ្រាមនឹងចប់ ពេលអ៊ុយក្រែន អស់គ្រាប់បាញ់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ច្បាស់ៗថា សង្គ្រាមនៅអ៊ុយក្រែននឹងចប់យ៉ាងយូរត្រឹម២ខែទៀតប៉ុណ្ណោះ ពេលដែលខ្នងបង្អែកបស្ចិមប្រទេស... The post ពូទីន ថា សង្គ្រាមនឹងចប់ ពេលអ៊ុយក្រែន អស់គ្រាប់បាញ់ appeared first on Kampuchea Thmey Daily.
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី២៨ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ច្បាស់ៗថា សង្គ្រាមនៅអ៊ុយក្រែននឹងចប់យ៉ាងយូរត្រឹម២ខែទៀតប៉ុណ្ណោះ ពេលដែលខ្នងបង្អែកបស្ចិមប្រទេសឈប់ផ្តល់លុយនិងជួយអាវុធឲ្យទីក្រុងកៀវ យកទៅបាញ់។
លោកពូទីន ប្រាប់ទៅអ្នកកាសែត Pavel Zarubin ថា អ៊ុយក្រែន មិនអាចទ្រាំទ្របានទេបើលោកខាងលិច លែងឧបត្ថម្ភ។ បើគ្មានលុយនិងគ្រាប់ ពួកគេប្រហែលមិនអាចស៊ូបានមួយខែផងក៏មិនដឹង ហើយអ្វីដែលសំខាន់គឺថា បើខ្នងបង្អែកពួកគេចង់បានសន្តិភាពមែន គ្មានអ្វីពិបាកទេ។
យ៉ាងណា ស្របពេលជាមួយគ្នានោះ លោកពូទីន ក៏បានសង្កត់ធ្ងន់ដែរថា ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អាចចូលរួមក្នុងកិច្ចចរចាជាមួយទីក្រុងមូស្គូបាន បើគាត់ចង់ ប៉ុន្តែគាត់ខ្វះភាពស្របច្បាប់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។
លោកពូទីននិយាយថា «បើគាត់ចង់ចរចា ខ្ញុំនឹងចាត់មនុស្សទៅ»។ លោកបន្តថា ហ្សេលេនស្គី គឺជាមេដឹកនាំអ៊ុយក្រែនមិនស្របច្បាប់ ព្រោះអាណត្តិប្រធានាធិបតីរបស់គាត់ បានផុតបាត់ទៅហើយអំឡុងច្បាប់អាជ្ញាសឹក។
សូមជម្រាបថា សហរដ្ឋអាមេរិកនិងអ្នកគាំទ្រអ៊ុយក្រែនផ្សេងទៀត បានផ្តល់ជំនួយដល់ទីក្រុងកៀវ ដូចជាអាវុធ គ្រឿងសឹក គ្រាប់រំសេវ ប្រាក់ខែបុគ្គលិករដ្ឋាភិបាលនិងប្រាក់សោធននិវត្ត សរុបជាទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ ខណៈវិមានក្រឹមឡាំង ចង្អុលចំៗថា ការគាំទ្រនេះសបញ្ជាក់យ៉ាងច្បាស់ថា លោកខាងលិចបានក្លាយជាភាគីនៃជម្លោះបាត់ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត
The post ពូទីន ថា សង្គ្រាមនឹងចប់ ពេលអ៊ុយក្រែន អស់គ្រាប់បាញ់ appeared first on Kampuchea Thmey Daily.