ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

ល្បែងសុីសងតាមប្រព័ន្ធអនឡាញ មួយកន្លែងនៅតែបើកដំណើរការលេងយ៉ាងពេញបន្ទុកស្ថិតនៅផ្ទះដែលគេស្កាល់ ថាម្ចាស់ ឈ្មោះ ចន្នី ក្នុងភូមិក្រាំលាវ The post ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី appeared first on Kampuchea Thmey Daily.

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

តាកែវ ៖ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ មួយកន្លែងនៅតែបើកដំណើរការលេងយ៉ាងពេញបន្ទុកស្ថិតនៅផ្ទះដែលគេស្កាល់ ថាម្ចាស់ ឈ្មោះ ចន្នី ក្នុងភូមិក្រាំលាវ ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ ខណៈអាជ្ញាធរ​មូលដ្ឋាន​រក្សាភាពស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។

ទង្វើ​នេះ ហាក់ផ្ទុយពីបំរាម ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាកន្លងមក លោក​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានចេញសេចក្តីប្រកាស ឱ្យអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ ឬ លេងតាមប្រព័ន្ធអនឡាញ។

ចំពោះ​ទី​តាំង​ខាង​លេី​នេះ ត្រូវ​បានអ្នកចូលទៅលេងមាន់ជល់អនឡាញបង្ហេីបថាមានម្ចាស់ឈ្មោះ តុល ជាអ្នកមកបេីកទីតាំងភ្នាល់ ។ ជាក់ស្តែងត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ គឺ​កំពុង​បេីកលេងភ្នាល់ ពេញបន្ទុក ពង្វក់​ស្មារតី​ក្រុមអ្នកញៀនល្បែង​ភ្លេចគិតពីកម្រឹតជីវភាពគ្រួសារក្រ​លំបាក ខ្លះ​ជំពាក់​គេ​វ័ណ្ឌក ខ្លះ​អស់​ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារឈ្លោះ ប្រកែក ទាស់ទែង​វាយប្រពន្ធកូនក៏មាន។

ប្រភព​បន្ត​ថា ដោយសារ​តែទី​តាំងបនល្បែងសុីសងតាមអនឡាញខាងលើនេះ បានធ្វើឱ្យម្តាយតាមរកកូន ប្រពន្ធតាមរកប្តី ដែលឈ្លក់វង្វេងងប់ងល់និងការលេងល្បែង ភ្លេចគិតពីការងារ។ ចំពោះទីតាំងល្បែងសុីសងតាមអនឡាញខាងលើ ចាប់ផ្តើមបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ហាក់​ដូចផ្គើន និង បទបញ្ជា​ប្រមុខថ្នាក់ដឹកនាំជាខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​និង​រំខាន​ដល់​ការ​រស់នៅរបស់ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​មូលដ្ឋានក្បែរនោះយ៉ាងក្រៃលែង។

ប្រភពបន្ថែមថា បើអាជ្ញាធរ លោកមេប៉ុស្តិ៍លោកអធិការ លោកអភិបាលស្រុក នៅតែបណ្ដែតបណ្ដោយឱ្យមានទីតាំងលេងល្បែងខាងលើនេះតទៅទៀត មុខតែនិងកើតមានអំពើចោរកម្ម លួច ឆក់ប្លន់ជារឿយៗជាក់ជាមិនខានឡើយ។

ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ពិសេស លោក វី សំណាង អភិបាលខេត្តតាកែវ មេត្តាមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសងផង ជាពិសេសនៅចំណុចទីតាំងខាងលើនេះ ដើម្បី​រក្សា​បាន​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ៕

ដោយ ៖ វីរ:

The post ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី appeared first on Kampuchea Thmey Daily.