ប្រធានសភាពាណិជ្ជកម្ម ៖ កម្ពុជាផ្តល់សក្តានុពលដ៏ពិសេសលើសគេ ក្នុងវិស័យកែច្នៃកសិផល
ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កម្ពុជាផ្តល់នូវសក្តានុពលដ៏ពិសេសលើសគេជាពិសេសក្នុងវិស័យកែច្នៃកសិផលសម្រាប់វិនិយោគិនតួកគីយ៉េ ។ ក្នុងវេទិការធុរកិច្ចកម្ពុជា-តួកគីយ៉េ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសតួកគីយ៉េ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា សម្រាប់វិនិយោគិនតួកគីយ៉េដែលកំពុងស្វែងរកសក្តានុពលរីកចម្រើនខ្ពស់ កម្ពុជាផ្តល់នូវសក្តានុពលដ៏ពិសេសលើសគេជាពិសេសក្នុងវិស័យកែច្នៃកសិផល ប៉ុន្តែការនាំចេញនៅតែជាវត្ថុធាតុដើមនៅឡើយទេ ។ ដូច្នេះ អ្នកឧកញ៉ាបានស្នើសុំអញ្ជើញសហគ្រិន និងអ្នកវិនិយោគតួកគីយ៉េ មកបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់នៅកម្ពុជា ។ អ្នកឧកញ៉ាសង្កត់ធ្ងន់ថា តាមរយៈការរួមបញ្ចូលគ្នានូវទិន្នផលដ៏សម្បូណ៍បែប ជាមួយប្រព័ន្ធបច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់ និងជំនាញបញ្ជាក់វិញ្ញាបនបត្ររបស់តួកគីយ៉េ នឹងអាចរួមគ្នាបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ សម្រាប់ការនាំចេញទៅកាន់ទីផ្សារតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ីអាគ្នេយ៍។ ប្រធានសភាពាណិជ្ជកម្មកម្ពុជាគូសបញ្ជាក់ថា តួកគីយ៉េបានឈរយ៉ាងរឹងមាំក្នុងនាមជាស្ពានប្រវត្តិសាស្រ្តតភ្ជាប់ពីមជ្ឈិមបូព៌ា ទ
ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កម្ពុជាផ្តល់នូវសក្តានុពលដ៏ពិសេសលើសគេជាពិសេសក្នុងវិស័យកែច្នៃកសិផលសម្រាប់វិនិយោគិនតួកគីយ៉េ ។

ក្នុងវេទិការធុរកិច្ចកម្ពុជា-តួកគីយ៉េ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសតួកគីយ៉េ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា សម្រាប់វិនិយោគិនតួកគីយ៉េដែលកំពុងស្វែងរកសក្តានុពលរីកចម្រើនខ្ពស់ កម្ពុជាផ្តល់នូវសក្តានុពលដ៏ពិសេសលើសគេជាពិសេសក្នុងវិស័យកែច្នៃកសិផល ប៉ុន្តែការនាំចេញនៅតែជាវត្ថុធាតុដើមនៅឡើយទេ ។ ដូច្នេះ អ្នកឧកញ៉ាបានស្នើសុំអញ្ជើញសហគ្រិន និងអ្នកវិនិយោគតួកគីយ៉េ មកបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់នៅកម្ពុជា ។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា តាមរយៈការរួមបញ្ចូលគ្នានូវទិន្នផលដ៏សម្បូណ៍បែប ជាមួយប្រព័ន្ធបច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់ និងជំនាញបញ្ជាក់វិញ្ញាបនបត្ររបស់តួកគីយ៉េ នឹងអាចរួមគ្នាបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ សម្រាប់ការនាំចេញទៅកាន់ទីផ្សារតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ីអាគ្នេយ៍។

ប្រធានសភាពាណិជ្ជកម្មកម្ពុជាគូសបញ្ជាក់ថា តួកគីយ៉េបានឈរយ៉ាងរឹងមាំក្នុងនាមជាស្ពានប្រវត្តិសាស្រ្តតភ្ជាប់ពីមជ្ឈិមបូព៌ា ទៅបញ្ចិមប្រទេសជាយូរមកហើយ ។ ពេលនេះ កម្ពុជាបានឈរជាច្រកទ្វារដ៏រស់រវើកតភ្ជាប់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ តាមរយៈការរួបរួមកំលាំងបច្ចេកវិទ្យា និងស្មារតីសហគ្រិនភាព របស់ប្រទេសទាំងពីរ មិនត្រឹមតែអាចសម្រេចបាននូវគោលដៅ១ពាន់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចសម្រេចបានលើសពីនេះទៅទៀត ៕

