រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ៖ ក្រសួងសម្រួលដល់ធុរជនបរទេសទាំងអស់

ភ្នំពេញ ៖ លោកស្រីចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលដល់ក្រុមធុរជនបរទេសទាំងអស់ដែលមានបំណងមកដាក់ទុនវិនិយោគនៅកម្ពុជា ។ ក្នុងវេទិការធុរកិច្ចកម្ពុជា-តួកគីយ៉េ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រព្រឹត្តទៅនៅប្រទេសតួកគីយ៉េ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកស្រីចម និម្មល បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបន្តប្តេជ្ញាចិត្តសម្រួលដល់ធុរជនទាំងអស់ ក្នុងការទទួលបានកាលានុវត្តភាពថ្មីៗ តាមរយៈការសម្រួលពាណិជ្ជកម្ម និងនីតិវិធីឌីជីថលនៅលើទីផ្សារដែលមានលក្ខណៈល្អប្រសើរ ។  លោកស្រីបន្តថា កម្ពុជាមានបំណងជំរុញក្រុមហ៊ុន និងសហគ្រាសនូវឱកាសនៃការស្វែងយល់សម្រាប់សមាហរណកម្មថ្មីនូវមជ្ឈមណ្ឌលសេវាកម្ម និងថ្នាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទើបនឹងដាក់ដំណើរការថ្មីៗនេះ នូវការគាំទ្រដល់វិនិយោគក្នុងការស្វែងយល់ពីឯកសារក្នុងការនាំចេញ ការយល់ដឹងពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងការស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ ។  រដ្ឋមន្រ្តីបន្ថែមថា ក្រៅពីប្រតិបត្តិការរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ភាពជោគជ័យនៃសេដ្ឋកិច្ចអាស្រ័យយ៉ាងខ្លាំងទៅលើទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសទាំងពីរផ

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ៖ ក្រសួងសម្រួលដល់ធុរជនបរទេសទាំងអស់

ភ្នំពេញ ៖ លោកស្រីចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលដល់ក្រុមធុរជនបរទេសទាំងអស់ដែលមានបំណងមកដាក់ទុនវិនិយោគនៅកម្ពុជា ។

ក្នុងវេទិការធុរកិច្ចកម្ពុជា-តួកគីយ៉េ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រព្រឹត្តទៅនៅប្រទេសតួកគីយ៉េ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកស្រីចម និម្មល បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបន្តប្តេជ្ញាចិត្តសម្រួលដល់ធុរជនទាំងអស់ ក្នុងការទទួលបានកាលានុវត្តភាពថ្មីៗ តាមរយៈការសម្រួលពាណិជ្ជកម្ម និងនីតិវិធីឌីជីថលនៅលើទីផ្សារដែលមានលក្ខណៈល្អប្រសើរ ។ 

លោកស្រីបន្តថា កម្ពុជាមានបំណងជំរុញក្រុមហ៊ុន និងសហគ្រាសនូវឱកាសនៃការស្វែងយល់សម្រាប់សមាហរណកម្មថ្មីនូវមជ្ឈមណ្ឌលសេវាកម្ម និងថ្នាលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទើបនឹងដាក់ដំណើរការថ្មីៗនេះ នូវការគាំទ្រដល់វិនិយោគក្នុងការស្វែងយល់ពីឯកសារក្នុងការនាំចេញ ការយល់ដឹងពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងការស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗ ។ 

រដ្ឋមន្រ្តីបន្ថែមថា ក្រៅពីប្រតិបត្តិការរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ភាពជោគជ័យនៃសេដ្ឋកិច្ចអាស្រ័យយ៉ាងខ្លាំងទៅលើទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសទាំងពីរផងដែរ ។ ដោយសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងទាំងនេះ និងអត្តសញ្ញាណដៃគូពាណិជ្ជកម្មដ៏គួរឱ្យទុកចិត្តរវាងក្រុមហ៊ុន និងសហគ្រាសដោយផ្លាស់ប្តូរពីការជួបពិភាក្សាឱ្យទៅជាដៃគូសហការនិងភាពជាដៃគូជាក់ស្តែង៕