ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

សាកសព​បុរស​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គេ​ដឹក​យក​មក​កប់​ចោល​នៅ​កណ្ដាល​វាលស្រែ ខាងកើត​រត្ត​ជុំ ផ្អើលពលរដ្ឋរាយការណ៍​ The post ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ appeared first on Kampuchea Thmey Daily.

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គេ​ដឹក​យក​មក​កប់​ចោល​នៅ​កណ្ដាល​វាលស្រែ ខាងកើត​រត្ត​ជុំ ផ្អើលពលរដ្ឋរាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ។

ហេតុការណ៍​នេះ​ បង្ក​ការ​ភ្ញាក់​ផ្អើល​វេលាម៉ោង ០៥ នឹង ៤០នាទីល្ងាចថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥នៅចំណុចក្រោមដើមត្នោត កណ្តាលវាស្រែ ក្នុងភូមិ​ធ្លក សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍ គាត់​បាន​ដើរទៅ​មើល​គោ ដើម្បី​ដឹក​គោ​យក​មក​ផ្ទះ​វិញ នៅ​ឯ​កណ្ដាលវាល ខណៈ​ពេល​ដែល គាត់បានដើរទៅជិតដល់កន្លែងចងគោ ក៏ស្រាប់តែ​ប្រទះ​ឃើញ​ស​ព​បុរស​ម្នាក់​ ត្រូវ​បាន​គេ​កប់​នៅ​ក្រោម​ដើម​ត្នោត កណ្ដាល​វាលស្រែ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ទៀត បាន​ឱ្យ​ដឹង​ថា ​ករណី​នេះ​សង្ស័យ​ជា​ករណី​ឃាតកម្ម​នេះ ដោយសារ​តែ​គាត់​បាន​ឃើញ​សពបុរសខាងលើ ដឹកយកមកកប់នៅចំណុចក្រោមដើមត្នោត ក្នុងដីវាលស្រែនេះហើយ រួច​ក៏​ចាកចេញទៅបាត់។

ចំពោះ​ករណី​នេះ នៅ​មិន​ទាន់​ដឹង​ជា​ករណីអ្វីពិតប្រាកដ​នោះ​ឡើយ។ ហើយ​សមត្ថកិច្ច ពុំ​បាន​ធ្វើការ​បំភ្លឺ​ជុំវិញ​ករណី​ឃា​ត​កម្ម​ខាងលើ​នេះ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុង​បើក​ការ​ស្រាវជ្រាវ​ស្វែង​រក​ភស្តុតាង និងតម្រុយ​នៅចំណុច​ជុំ​វិញ​ទី​តាំង​កើតហេតុ ដើម្បី​ឈាន​ដល់​វែក​មុខ​ជនសង្ស័យ​ មក​ដាក់​ទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទ ៖ រដ្ឋា

The post ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ appeared first on Kampuchea Thmey Daily.