​ប្រជាជន​ថៃ​ជិត​​១៤ម៉ឺនគ្រួសារ​​​រងគ្រោះទឹកជំនន់ក្នុងខេត្ត​៧​នៅភាគខាង​ត្បូង​ថៃ​​

ជំនន់​ទឹកភ្លៀង​ដ៏ខ្លាំង​​​អស់​រយៈពេល​ជា​ច្រើន​​​ថ្ងៃ​​បានបង្ក​ផល​​ប៉ះពាល់​​​ដល់​គ្រួសារ​ ជាង​១៣៦០០០ នៅ​ខេត្ត​​ចំនួន​៧​នៅ​ភាគខាង​ត្បូង​ប្រទេស​ថៃ... The post ​ប្រជាជន​ថៃ​ជិត​​១៤ម៉ឺនគ្រួសារ​​​រងគ្រោះទឹកជំនន់ក្នុងខេត្ត​៧​នៅភាគខាង​ត្បូង​ថៃ​​ appeared first on Kampuchea Thmey Daily.

​ប្រជាជន​ថៃ​ជិត​​១៤ម៉ឺនគ្រួសារ​​​រងគ្រោះទឹកជំនន់ក្នុងខេត្ត​៧​នៅភាគខាង​ត្បូង​ថៃ​​

ជំនន់​ទឹកភ្លៀង​ដ៏ខ្លាំង​​​អស់​រយៈពេល​ជា​ច្រើន​​​ថ្ងៃ​​បានបង្ក​ផល​​ប៉ះពាល់​​​ដល់​គ្រួសារ​ ជាង​១៣៦០០០ នៅ​ខេត្ត​​ចំនួន​៧​នៅ​ភាគខាង​ត្បូង​ប្រទេស​ថៃ​ ខណៈ​​នាយកដ្ឋាន​​បង្ការ​​និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ បាន​ចេញ​សារ​​ព្រមាន​​​ដល់​​ប្រជាជន​ដែលរស់​នៅ​តំបន់​ដែលរង​ផល​ប៉ះពាល់​។​

តួលេខ​​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​ចុង​ក្រោយ​ បង្ហាញ​ថា តំបន់​ជាច្រើន​​​ក្នុង​ខេត្តសុងខ្លា​ (Songkla) និង​ខេត្តយ៉ាឡា (Yala) ខេត្ត ស៊ូរ៉ាតថានី (Surat Thani) ខេត្ត ណាខន ស៊ី ធម្មរ៉ាត (Nakhon Si Thammarat) ខេត្ត​ប៉ាត់តានី (Pattani,) ខេត្ត​ ណារ៉ាធីវ៉ាត់ (Narathiwat) និង​ខេត្ត សាទុន ( Satun)​ ដែលស្ថិត​នៅ​ភាគ​​ខាងត្បូង​ប្រទេសថៃ​​​រង​នូវ​ជំនន់​ទឹកភ្លៀង​ខ្លាំង។ ទឹកជំនន់​នោះ​មាន​សភាពខ្លាំង​ និង​អាក្រក់​បំផុត​​​ក្នុងរយៈពេល​២​ទសវត្សរ៍។​​

យោង​តាមការ​ចេញ​ផ្សាយ​របស់​The Nation  មានស្រុក​រហូត​ដល់​៥០​នៃ​ខេត្តទាំង​៧​ខាងលើ​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំន​ន់​នេះ​​៕​ ​

ទិដ្ឋភាព​នៃ​ការ​ជន់លិច​​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

ដោយ រ៉ាន់ រើយ

The post ​ប្រជាជន​ថៃ​ជិត​​១៤ម៉ឺនគ្រួសារ​​​រងគ្រោះទឹកជំនន់ក្នុងខេត្ត​៧​នៅភាគខាង​ត្បូង​ថៃ​​ appeared first on Kampuchea Thmey Daily.