បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង... The post បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង appeared first on Kampuchea Thmey Daily.

បុរសម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីវ័យក្មេងម្នាក់ បើករថយន្ត ១ គ្រឿង ម៉ាក Toyata Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CA-1626 ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើងបញ្ច្រាសគ្នា ជាមួយម៉ូតូ ១ គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 CG- 5202 ខណៈមកដល់ចំណុចកើតហេតុជាកន្លែងទ្រូងផ្លូវដាច់ បុរសរងគ្រោះ បានបើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យរថយន្តបុកពេញទំហឹងស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី ១ ដើម្បីអនុវត្តនីតិវិធីច្បាប់ផងដែរ៕
អត្ថបទ ៖ ម៉េង


The post បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង appeared first on Kampuchea Thmey Daily.