បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត

បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន... The post បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត appeared first on Kampuchea Thmey Daily.

បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត

សង្ស័យ​ងងុយដេក បើក​រថយន្ត​រេ​ចង្កូត​ឡើង​ខឿន ទៅ​បុក​បង្គោល​ភ្លើង ក្នុង​តំបន់​បឹង​កក់ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត និង​បង្គោល​ភ្លើង​ទ្រេត​ចំនួន ១ ដើម។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ១៥ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២៤ តាម​បណ្ដោយ​ផ្លូវ ១០២ បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​មាន​បុរស​ម្នាក់ បើក​រថយន្ត តូ​យូ​តា ព្រុស ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BZ-4607 ក្នុង​ល្បឿន​មធ្យម តាម​បណ្ដោយ​ផ្លូវ ១០២ ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ សង្ស័យ​អ្នក​បើក​រថយន្ត​ងោក​មួយ​ភាំង ទំនងជា​ងងុយដេក ក៏​ស្រាប់តែ​រេ​ចង្កូត​ឡើង​ខឿន ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ សំណាងល្អ​មិន​បង្ក​ឲ្យ​នរណា​រង​របួស​នោះ​ឡើយ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

The post បុរសម្នាក់ សង្ស័យងងុយដេក ងោកមួយភាំង រេចង្កូតឡើងខឿន បុកបង្គោលភ្លើង បង្កការខូចខាត appeared first on Kampuchea Thmey Daily.