​បទ​ឈប់បាញ់​នៅហ្គាហ្សា​ឈានកិច្ចព្រម​ព្រៀង​ នឹងចូល​​ជាធរមាន​នៅថ្ងៃទី​១៩មករា​​

អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស​​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​បទ​ឈប់​បាញ់​​នៅ​ល្ងាច​ថ្ងៃទី​​១៥ខែ​​មករា​២០២៥ ​​ហើយ​កិច្ចព្រម​ព្រៀង​នោះ​នឹង​ចូលជាធរមាន​​នៅ​ថ្ងៃអាទិត្យទី​១៩​ខែមករា គឺ​១ថ្ងៃ​មុន​ការ​ឡើង​កាន់​អំណាច​របស់​ដូណាល់​ត្រាំ... The post ​បទ​ឈប់បាញ់​នៅហ្គាហ្សា​ឈានកិច្ចព្រម​ព្រៀង​ នឹងចូល​​ជាធរមាន​នៅថ្ងៃទី​១៩មករា​​ appeared first on Kampuchea Thmey Daily.

​បទ​ឈប់បាញ់​នៅហ្គាហ្សា​ឈានកិច្ចព្រម​ព្រៀង​ នឹងចូល​​ជាធរមាន​នៅថ្ងៃទី​១៩មករា​​

អ៊ីស្រាអែលនិង​ក្រុម​ហាម៉ាស​​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​បទ​ឈប់​បាញ់​​នៅ​យប់​​ថ្ងៃទី​​១៥ខែ​​មករា​២០២៥ ​​ហើយ​កិច្ចព្រម​ព្រៀង​នោះ​នឹង​ចូលជាធរមាន​​នៅ​ថ្ងៃអាទិត្យទី​១៩​ខែមករា គឺ​១ថ្ងៃ​មុន​ការ​ឡើង​កាន់​អំណាច​របស់​ដូណាល់​ត្រាំជាប្រធានាធិបតី​​ទី​​៤៧​របស់​សហរដ្ឋអាមេរិក។ ​​​​​​​ប្រធានា​ធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​ លោក​ដូណាល់ ត្រាំ​ ហាក់​បាន​​ទាញយ​ក​​គុណសម្បត្តិយ៉ាង​ខ្លាំង​ពី​​​​​ការ​សម្រេចបាន​កិច្ច​ព្រម​ព្រៀង​នេះ​​។  

ប្រជាជននៅ​តំបន់ហ្គាហ្សា​កាន់​ទង់​ជាតិប៉ាឡេស្ទីន​អបអរសាទរ​កិច្ច​ព្រម​ព្រៀង​បទឈប់​បាញ់។ Reuter

ខាងក្រោម​នេះ​ជា​​​ខ្លឹមសារ​​សង្ខេប​ខ្លះៗ​ដែលដកស្រង់​ចេញ​ពី​​ការ​ផ្សាយផ្ទាល់​​របស់​បណ្តាញ​សារព័ត៌មាន​​​បស្ចឹមប្រទេស​ រួម​មាន​ Sky news, BBC, Guardian, Reuter ​

  • យោង​តាម Reuter បទឈប់​បាញ់បឋម​​​នេះ​នឹង​មាន​រយៈពេល​​​៦​សប្តាហ៍​ ​ហើយ​ក្រុម​ហាម៉ាស​​នឹង​ដោះលែង​​ចំណាប់​ខ្មាំង​​​៣៣​នាក់​បន្ថែម​ទៀត​។​
  • បទឈប់​បាញ់​នេះ​​សម្រេច​បាន​​នៅ​ក្នុងការ​ចរចា​​ដែល​មាន​ប្រទេសកាតា​​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុងការ​ផ្តល់​កន្លែង​សម្រាប់​ការ​ចរចា​។ នៅ​ម៉ោង​​១០​​យប់ ម៉ោងនៅ​ទីក្រុង​ដូហា ម៉ោង​តំបន់ហ្គាហ្សា​ថ្ងៃទី​១៥ខែមករា (ត្រូវ​ម៉ោង​​​២​រំលង​អាធ្រាត្រ​ ម៉ោ​ងនៅកម្ពុជា​ថ្ងៃទី១៦ខែមករា​​) នាយករដ្ឋមន្ត្រី​ប្រទេស​កាតា ​បាន​ធ្វើសន្និសីទ​បញ្ជាក់​ថា បទ​ឈប់​បាញ់​សម្រេច​បាន​​ជាផ្លូវការ​។​
  • បទ​ឈប់​បាញ់​នេះ​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី​១៩​ខែមករា។ យោង​តាម​​​នាយករដ្ឋមន្ត្រី​កាតា Sheikh Mohammed bin Abdulrahman Al Thani ដែលថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ដូហា ប្រទេសកាតា​​​ជាទី​ដែល​ភាគីសម្របសម្រួល​ការ​​​ចរចា​និង​ភាគីជម្លោះ​​​ស្ថិត​នៅទីនោះ​​​​​។​ នាយក​រដ្ឋមន្ត្រី​ កាតា មិនបាន​​បញ្ជាក់​ថាតើ ការសម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នេះ​ដោយសារ​ឥទ្ធិពល​​របស់រដ្ឋបាល​របស់​លោក ចូ បៃ​ដិន ឬ​ក៏​រដ្ឋបាល​ដូណាល់ ត្រាំ​ដែល​នឹង​ឡើង​មក​កាន់អំណាច​ប៉ុន្មានថ្ងៃទៀត​នោះទេ ដោយ​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​នេះ​​​បាន​ដំណើរ​ការ​ប្រសើរ​ឡើង​កាល​​ពីមួយខែ​មុន​។
  • ​​​យោង Guardian ប្រធានាធិបតី​​អ៊ីស្រាអែល ​Issac Herzog ​បាន​ជួយជាមួយ​​ប្រធានា​​​គណៈកម្មការ​​​​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) លោក Mirjana Spoljaric នៅ​ទីក្រុង​ Jerusalem ដើម្បី​ពិភាក្សា​​​ការរៀបចំ​​​សម្រាប់​​​កិច្ច​ព្រម​ព្រៀង​​ដោះលែង​​ចំណាប់​ខ្មាំង​​។​
  • គ្រួសារ​របស់​​​ចំណាប់​ខ្មាំង​​​បាន​ប្រមូលផ្តុំគ្នា​​នៅ​ទីក្រុង​ Tel Aviv ​របស់​អ៊ីស្រាអែល​ត្រៀម​ខ្លួន​ចាំទទួល​​​ «អ្នកជាទីស្រឡាញ់​របស់​ខ្លួន​ដែលចាប់​​ដោយ​​​​​ក្រុមហាម៉ាស​អស់រយៈពេល​ជាង​​​១៥ខែ​​​ ស្របពេ​ល​មាន​សេចក្តីរាយការណ៍​​​អំពី​​​កិច្ច​ព្រម​ព្រៀងបទ​ឈប់​បាញ់​នេះ​​។​
  • ប្រធានាធិបតី​ជាប់​ឆ្នោត​​​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ បាន​ថ្លែង​​យក​គុណសម្បត្តិ​​ចំពោះ​ការសម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បទឈប់បាញ់​នេះ​ថា ជា​​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​មួយ​ដើម្បី​​​​​ជាកាដូ​ ដល់​​​ការ​ឡើង​កាន់​អំណាច​​របស់​លោក​​ដូណាល់​ ត្រាំ​នៅ​ដើ​​ម​សប្តាហ៍​ក្រោយ។
  • តាមរយៈ​បណ្តាញ​សង្គម Truth Social ផ្ទាល់​របស់​លោក លោក ដូណាល់​ ត្រាំ បាន​ថ្លែងថា៖«​​យើងនឹងបន្តលើកកម្ពស់សន្តិភាពតាមរយៈកម្លាំងនៅតំបន់​ទាំង​មូល​ ដូច​ដែលយើងកសាងលើសន្ទុះនៃបទឈប់បាញ់នេះ ដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចព្រមព្រៀង Abraham​ជា​ប្រវត្តិសាស្ត្រ​។ នេះគ្រាន់តែជាការចាប់ផ្តើមនៃរឿងដ៏អស្ចារ្យដែលនឹងមកដល់សម្រាប់អាមេរិក ហើយជាការពិតពិភពលោក»។
  • លោក ដូណាល់ ត្រាំ មិន​បាន​ឲ្យ​តម្លៃ​លើ​​រដ្ឋបាល​របស់​សេតវិមានរបស់​លោក ចូ បៃ​ដិន​​ ក្នុងរឿង​នេះ​ទេ ដោយ​ថ្លែង​ថា៖«យើង​បាន​សម្រេច​បាន​​យ៉ាង​ច្រើន​ណាស់​ដោយ​​មិន​មាន​​សូម្បី​តែ​នៅ​សេតវិមាន។ គ្រាន់តែស្រមៃមើលរឿងដ៏អស្ចារ្យទាំងអស់ដែលនឹងកើតឡើងនៅពេលខ្ញុំត្រឡប់ទៅសេតវិមានវិញ ហើយរដ្ឋបាលរបស់ខ្ញុំត្រូវបានបញ្ជាក់យ៉ាងពេញលេញ ដូច្នេះពួកគេអាចទទួលបានជ័យជំនះបន្ថែមទៀតសម្រាប់សហរដ្ឋអាមេរិក»។
  • ​​នៅ​ក្រោយ​ការ​ប្រកាស​របស់​​​​​នាយករដ្ឋមន្ត្រី​កាតានៅ​ទីក្រុង​ដូហា ប្រទេសកាតា ​ពី​​សេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃ​ដិន បាន​បញ្ជាក់​​ការ​សម្រេច​បាន​បទ​ឈប់បាញ់​​ជាផ្លូវការ​។ កិច្ចព្រម​ព្រៀង​បទ​ឈប់បាញ់​នេះ​​មាន​រយៈពេល៦​សប្តាហ័​។​​ លោក​ ចូ បៃ​ដិន បាន​ពណ៌នាថា កិច្ច​ព្រម​ព្រៀង​នេះ​ជា​កិច្ច​ចរចា​ដ៏តាន​តឹង​បំផុត​​​ដែលលោក​មិនធ្លាប់ជួប។
  • លោក​ ចូ បៃ​ដិន មិនបានឆ្លើយ​សំណួរអ្នកសារព័ត៌មាន​ថាតើ កិច្ច​ព្រម​ព្រៀងនេះ​គួរ​​បាន​គុណសម្បត្តិ​ទៅរដ្ឋបាល​របស់លោក ឬ​ក៏​ទៅ​រដ្ឋបាល​លោក​ដូណាល់​ត្រាំដែល​នឹងឡើង​កាន់​អំណាច​នៅ​ប៉ុន្មានថ្ងៃខាងមុខ​នេះ​នោះទេ។
  • ​​យោង​ Guardian ​ព្រឹទ្ទសមាជិក​​នៃ​គណបក្ស​​​សាធារណៈរដ្ឋ លោក​​ John Cornyn បាន​ថ្លែងភ្លាមៗ​​ប្រាប់​អ្នក​សារព៍័ត៌មាន​នៅ​ខាងក្រៅ​​​​​​អគារ​​​​ព្រឹទ្ធ​សភា​​ ថា​ ប្រធានាធិបតី​​ ចូ បៃ​ដិន មិន​មែន​ជា​​អ្នក​ចរចា​ដ៏ប៉ិន​ប្រសព​​នោះ​ទេ នៅ​ពេលដែល​​​​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​សម្រេច​បាន​​នេះ​​។ ​ព្រឹទ្ធសមាជិក John Cornyn ជឿថា លោក​ ដូណាល់ ត្រាំ មាន​ឥទ្ធិពល​​​ខ្លាំង​លើ​​​កិច្ច​ព្រម​ព្រៀង​ដែលសម្រេច​បាន​នេះ​​។
  • ​ក្នុងសង្គ្រាម​ជាង​​​១៥ខែ​នេះ មនុស្ស​៤៥០០០​ភាគច្រើន​ជាស្ត្រី​​និង​កុមារ​​ត្រូវ​បាន​សម្លាប់​ដោយ​​​​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ​
  • ​អង្គការ​មនុស្ស​ធម៌​អន្តរជាតិ​ ស្ទាក់​ស្ទើរ​អបអរសាទរ​​​ការ​សម្រេ​ច​បាន​​បទ​ឈប់​បាញ់​​ដែលមាន​ប្រកាស​យ៉ាងទូលំទូលាយ​នេះ ដោយ​ថ្លែង​ថា ​«បទឈប់បាញ់​នេះ​​នឹង​មិន​​អាច​​​សង​ត្រឡប់វិញ​នូវ​លំនៅឋាន​​រាប់​សែន​​ដែលត្រូវបាន​បំផ្លាញ​​ និង​​ទីក្រុង​​ទាំងមូល​ដែល​លុប​ចេញ​ពីផែនទី​នោះទេ»។
  • នៅ​ថ្ងៃ​ពុធ​នេះ មានសេចក្តីរាយការណ៍​ដែល​ថា ​​​ប្រជាជន​ប៉ាឡេស្ទីន​​៤​នាក់​បាន​​បាត់បង់ជីវិត​ក្នុងការ​​​វាយប្រហារ​​​តាមផ្លូវ​អាកាស​​​​របស់​យោធា​អ៊ីស្រាអែល​នៅ​លើ​​ជំរុំ​ជនភៀសខ្លួន  Jenin នៅ​តំបន់​​​ West Bank។ កាល​ពីថ្ងៃ​អង្គារ​​​ ក្រសួង​ការពារជាតិ​អ៊ីស្រាអែល បាន​ប្រើប្រាស់​ដ្រូន​បាញ់​បាញ់​ប្រហារ​នៅ​ Jenin ​ដែលសម្លាប់​​ប្រជាជន​ប៉ាឡេស្ទីន​​៦​នាក់​ ​រួម​ទាំង​​ក្មេង​ជំទង់​អាយុ​១៥​ឆ្នាំ​ផងដែរ។
រូបភាពឯកសារ​បង្ហាញ​ពី​ប្រជាជន​ប៉ាឡេស្ទីន​ស្រេកឃ្លាន​អាហារ​នៅ​ជំរុំភៀសខ្លួននៅហ្គាហ្សា។ reuter
សាច់ញាតិ​តវ៉ា​នៅ​ទីក្រុង​ Tel Aviv ​រង់ចាំ​​ទទួល​​ចំណាប់ខ្មាំង​ដែល​​ក្រុមហាម៉ាស​ចាប់​ទៅ​។ Reuter
លោក ចូ បៃ​ដិន ធ្វើសន្និសីទ​សារព័ត៌មាន​​ក្រោយ​កិច្ចព្រម​ព្រៀង​បទ​ឈប់​​បាញ់​បាន​ប្រកាស​នៅ​កាតា​។ reuter

The post ​បទ​ឈប់បាញ់​នៅហ្គាហ្សា​ឈានកិច្ចព្រម​ព្រៀង​ នឹងចូល​​ជាធរមាន​នៅថ្ងៃទី​១៩មករា​​ appeared first on Kampuchea Thmey Daily.