នាវាដឹកប្រេង៧គ្រឿងចាកចេញពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេងរុស្ស៊ី
នាវាដឹកប្រេងចំនួន ៨ គ្រឿងបានទម្លាក់យុថ្កាចេញពីប្រទេសសិង្ហបុរី បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងរុស្ស៊ី... The post នាវាដឹកប្រេង៧គ្រឿងចាកចេញពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេងរុស្ស៊ី appeared first on Kampuchea Thmey Daily.
នាវាដឹកប្រេងចំនួន៨គ្រឿងបានដកយុថ្កាចាកចេញពីប្រទេសសិង្ហបុរី បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតប្រេងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ The Business Times។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនផលិតប្រេងសំខាន់ៗរបស់រុស្ស៊ីចំនួនពីរ និងនាវាចំនួន១៨៣ ដែលដឹកជញ្ជូនប្រេង។ បន្ទាប់ពីការប្រកាសនេះ យ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន៦៥បានឈប់នៅទីតាំងជាច្រើន។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មាន Reuters បានបញ្ជាក់ដោយដកស្រង់ទិន្នន័យតាមដាននាវា MarineTraffic និង LSEG។ ក្នុងតំបន់នេះ មានចំនួនប្រាំទៀតដែលបានឈប់នៅច្រករបស់ចិន។
រតនាគារសហរដ្ឋអាមេរិក បានកត់សម្គាល់ថា កប៉ាល់ទាំង១៨៣គ្រឿងនេះគឺជាផ្នែកមួយនៃអ្វីដែលគេហៅថា«កងនាវាស្រមោល» របស់រុស្ស៊ី ដែលបានបិទជុំវិញការដាក់ទណ្ឌកម្មដែលមានស្រាប់លើការនាំចេញថាមពលរបស់ប្រទេសនេះ ។
សហរដ្ឋអាមេរិកបានកំណត់គោលដៅលើបន្ថែមទៀតលើក្រុមហ៊ុនផលិតប្រេងរុស្ស៊ីធំៗចំនួនពីរ និងនាវាចំនួន១៨៣ ដែលជួយដឹកជញ្ជូនប្រេងឥន្ធនៈ ព្រមទាំងបុគ្គល និងអង្គភាពចំនួន៨០ដែលពាក់ព័ន្ធនឹងការផលិត និងការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុនដែលទទួលទណ្ឌកម្មទាំងពីរនោះរួមមានក្រុមហ៊ុន Gazprom Neft និង Surgutneftegas ជាក្រុមហ៊ុនប្រេងធំបំផុតពីររបស់រុស្ស៊ី។
ការដាក់ទណ្ឌកម្មនេះកើតឡើង ជាពិសេសក្រោយការទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប អ៊ុយក្រែនព្យាយាមបំផ្លាញបាញ់បំផ្លាញហេដ្ឋារចនាសម្ព័នប្រេងរបស់រុស្ស៊ី ដោយការផ្លោងនិងការប្រើប្រាស់ដូ្រន ព្រមទាំងកាត់ផ្តាច់បំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅអឺរ៉ុបឆ្លងកាត់អ៊ុយក្រែនទៀតផង។
ជាមួយគ្នានេះចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មស្រដៀងគ្នានេះ កាលពីថ្ងៃព្រហស្បតិ៍ថា៖«រាល់ការវាយលុកដែលយើងវាយប្រហារប្រឆាំងនឹងប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី គឺជាជំហានមួយទៀតឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងនិរន្តរភាពក្នុងប្រទេសអ៊ុយក្រែន និងជាជំហានឆ្ពោះទៅរកសន្តិសុខ និងវិបុលភាពនៅក្នុងចក្រភពអង់គ្លេស និងលើសពីនេះទៅទៀត»៕
អត្ថបទ៖ ប៊ុន សុភាព
The post នាវាដឹកប្រេង៧គ្រឿងចាកចេញពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេងរុស្ស៊ី appeared first on Kampuchea Thmey Daily.