នាយករដ្ឋមន្ត្រីបារាំង លើកឡើងថា សហរដ្ឋអាមេរិកក្បត់ទៅនឹង ប្រជាធិបតេយ្យរបស់ពិភពលោក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបោះបង់ចោលពិភពលោកដែល ពោរពេញទៅដោយប្រជាធិបតេយ្យ ដោយនិយាយថា ចំណាត់ការភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី បានធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់សម្ព័ន្ធមិត្ត និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក។ នៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Bayrou បាននិយាយថា សហរដ្ឋអាមេរិក ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាស្នូលនៃអង្គការប្រជាជាតិសេរី និងជាអ្នកធានាច្បាប់អន្តរជាតិ បានបោះបង់ចោលនូវតម្លៃស្នូលរបស់លោកខាងលិច។ លោកនាយករដ្ឋមន្ត្រីរូបនេះ​បាន​បន្ថែមទៀត​ថា វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ប្រទេស​មួយ​ដែល​គេ​មើល​ឃើញ​ជា​យូរ​មក​ហើយ​ថា​ជា​សសរស្តម្ភ​នៃ​សណ្តាប់ធ្នាប់​ពិភពលោកបែរជាអាច​ចូលទៅនៅ​ខាង​ក្រុមអ្នក​ឈ្លានពាន​ភ្លាមៗបានទៅវិញ។ គួរឲ្យដឹងដែរថាទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចូលរួមការចរចា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែងក្នុងខែមករា។ ប្រទេសទាំងពីរបានបើកកិច្ចចរចាកម្រិតខ្ពស់ជាច្រើនលើក ដែលផ្តោតលើដំណោះស្រាយសន្តិភាពដែលអាចកើតមានចំពោះជម្ល

នាយករដ្ឋមន្ត្រីបារាំង លើកឡើងថា សហរដ្ឋអាមេរិកក្បត់ទៅនឹង ប្រជាធិបតេយ្យរបស់ពិភពលោក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបោះបង់ចោលពិភពលោកដែល ពោរពេញទៅដោយប្រជាធិបតេយ្យ ដោយនិយាយថា ចំណាត់ការភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី បានធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់សម្ព័ន្ធមិត្ត និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក។

នៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Bayrou បាននិយាយថា សហរដ្ឋអាមេរិក ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាស្នូលនៃអង្គការប្រជាជាតិសេរី និងជាអ្នកធានាច្បាប់អន្តរជាតិ បានបោះបង់ចោលនូវតម្លៃស្នូលរបស់លោកខាងលិច។

លោកនាយករដ្ឋមន្ត្រីរូបនេះ​បាន​បន្ថែមទៀត​ថា វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ប្រទេស​មួយ​ដែល​គេ​មើល​ឃើញ​ជា​យូរ​មក​ហើយ​ថា​ជា​សសរស្តម្ភ​នៃ​សណ្តាប់ធ្នាប់​ពិភពលោកបែរជាអាច​ចូលទៅនៅ​ខាង​ក្រុមអ្នក​ឈ្លានពាន​ភ្លាមៗបានទៅវិញ។

គួរឲ្យដឹងដែរថាទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចូលរួមការចរចា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែងក្នុងខែមករា។ ប្រទេសទាំងពីរបានបើកកិច្ចចរចាកម្រិតខ្ពស់ជាច្រើនលើក ដែលផ្តោតលើដំណោះស្រាយសន្តិភាពដែលអាចកើតមានចំពោះជម្លោះអ៊ុយក្រែន និងលើការស្តារទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី