នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ជន​សង្ស័យម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​បន្ទាប់​ពី​បានប្រើបណ្ដាញសង្គមបង្ហោះលក់កាំភ្លើងជាសាធារណៈ និង The post នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម appeared first on Kampuchea Thmey Daily.

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

សៀមរាប ៖ ជន​សង្ស័យម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​បន្ទាប់​ពី​បានប្រើបណ្ដាញសង្គមបង្ហោះលក់កាំភ្លើងជាសាធារណៈ និងបានដកហូតកាំភ្លើងចំនួន០៧ដើម។

ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំង​នគរបាកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណី ការជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម។

រហូត​ឈាន​ដល់​កំណត់​អត្តសញ្ញាណបានត្រូវបានកម្លាំងនគរបាល នាយកដ្ឋាន បានសហការជាមួយនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង​មាន​ការ​សម្របសម្រួល​ពីអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅផ្ទះរបស់ជនសង្ស័យដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាងរួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និងកាំភ្លើងប្រើហ្គាស ចំនួន០៧ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ។

ជនសង្ស័យបានសារភាព​ថា​ ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានាដើម្បីអូសទាញ​ឱ្យ​គេកម្មង់ទិញ គ្រឿងអាវុធទាំងនោះ ដោយបង្គាប់​ឱ្យគេផ្ទេរប្រាក់មកជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែល​ទង្វើនេះគឺជាអំពើឆបោក។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចោទប្រកាន់ពីបទ រក្សាទុក ចរាចរណ៍ និងជួញដូរ អាវុធខុសច្បាស់ ព្រមទាំង ឆបោកតាមបណ្តាញទំនាក់ទំនងសង្គម និង​កំពុង​បន្តនីតិវិធីកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តសៀមរាប៕

អត្ថបទ ៖ សុភា

The post នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម appeared first on Kampuchea Thmey Daily.