នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់... The post នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់ appeared first on Kampuchea Thmey Daily.

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួល​បាន​បទបញ្ជា​ពី លោក ម៉ម វុទ្ធី អធិការ​ខណ្ឌ បាន​ចុះ​ល្បាត ពួន​ស្នាក់ តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​នានា រាល់​សកម្មភាព​ក្មេង​ទំនើង​ដែល​តែងតែ​អុកឡុក បង្ក​អសន្តិសុខ ស្រាប់តែ​ប្រទះ​ឃើញ​យុវជន ១ ក្រុម មាន​គ្នា ៥ នាក់ អង្គុយ​ប្រមូលផ្ដុំ​គ្នា សមត្ថកិច្ច​ចូល​ទៅ​ឆែក ក៏​ឃើញ​មាន​ដាវ ១ ដើម រួច​ឃាត់ខ្លួន​យុវជន​ទាំងនោះ​យក​ទៅ​សួរនាំ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​សាន់​ស្កាយ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ចំណែក​វត្ថុ​តាង​រួមមាន ៖ ដាវ ១ ដើម , ម៉ូតូម៉ាក​ហុង​ឌ្រីម​សង់ ២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-0854 , ម៉ូតូម៉ាក ស៊ុយ​ស៊ូ​គី​និច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1HZ-2811 និង​ម៉ូតូ​ម៉ាក YAMAHA .MX KING ពាក់​ស្លាក​លេខ ភ្នំពេញ 1LB-1396។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី លោក ម៉ម វុទ្ធី អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​ឲ្យ​កម្លាំង​តាម​ប៉ុស្តិ៍​នីមួយៗ សហការ​គ្នា ដើម្បី​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ចូលរួម​ទប់ស្កាត់​រាល់​ក្មេង​ទំនើង​ដែល​តែង​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ និង​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​ក្នុង​ភូមិ ខណៈ​ពេល​សមត្ថកិច្ច​ល្បាត​មក​ដល់​ចំណុច​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង ស្រាប់តែ​ប្រទះឃើញ​មាន​យុវជន ១ ក្រុម បាន​មក​អង្គុយ​ប្រមូលផ្ដុំ​គ្នា ក្រោយ​មក​សមត្ថកិច្ច​ធ្វើការ​សួរនាំ រួច​ឆែកឆេរ​ប្រទះឃើញ​ដាវ ១ ដើម ជាប់​នៅ​លើ​ខ្លួន​របស់​យុវជន​ទាំងនោះ។

បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​វាយ​ខ្នោះ​ដៃ​ឡើង​លើ​រថយន្ត បញ្ជូន​ទៅ​សួរនាំ​នៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

The post នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់ appeared first on Kampuchea Thmey Daily.