ទឹក ជាង ៣ទ្រីលានលីត្រ ហៀរចេញពីបឹងទឹកកកនៅ Greenland នាំឲ្យពិភពលោក កើតជំនន់

ក្នុងរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញព្រឹត្តិការណ៍គួរឲ្យព្រួយបារម្ភទាក់ទិននឹងការរលាយទឹកកកនៅ The post ទឹក ជាង ៣ទ្រីលានលីត្រ ហៀរចេញពីបឹងទឹកកកនៅ Greenland នាំឲ្យពិភពលោក កើតជំនន់ appeared first on Kampuchea Thmey Daily.

ទឹក ជាង ៣ទ្រីលានលីត្រ ហៀរចេញពីបឹងទឹកកកនៅ Greenland នាំឲ្យពិភពលោក កើតជំនន់

ក្នុងរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញព្រឹត្តិការណ៍គួរឲ្យព្រួយបារម្ភទាក់ទិននឹងការរលាយទឹកកកនៅតំបន់អាក់ទិក ដោយបង្ហាញថា ក្នុងរយៈពេលត្រឹមជាង២សប្តាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៣ខែកញ្ញា ដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០២៤ មានទឹក ជាង ៣ ទ្រីលានលីត្រ ហៀរចេញពីបឹង ​Catalina ក្នុងតំបន់ Greenland ខាងកើត​​ បង្កជាគ្រោះទឹកជំនន់ នៅតំបន់ខ្លះនៃពិភពលោក។

(រូបថត៖ ADWO)

នេះជាលើកដំបូងហើយ ដែលបឹងទឹកកកធំបំផុតមួយលើពិភពលោក មានទឹកហូរហៀចេញបែបនេះ ហើយក្រុមអ្នកវិទ្យាសាស្រ្តក៏ចាប់ផ្តើមតាមដាន រឿងនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។

ព្រឹត្តិការណ៍នេះត្រូវបានគេឲ្យឈ្មោះថា ទឹកជំនន់ផ្ទុះចេញពីបឹងទឹកកក (GLOF) ដែលអាចបណ្តាលមកពីកត្តាធម្មជាតិដូចជាការប្រមូលផ្តុំទឹក សំណឹក ព្រិលធ្លាក់ខ្លាំង ឬភ្លៀង ការរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ GLOF ក៏អាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុផងដែរ ព្រោះថា ផ្ទាំងទឹកកកនឹងត្រូវរលាយនៅពេលសីតុណ្ហភាពកើនឡើង។

របាយការណ៍ខាងលើគឺបញ្ចេញដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Niels Bohr នៃសាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាក។ លោក Aslak Grinsted អ្នកស្រាវជ្រាវអាកាសធាតុនៅវិទ្យាស្ថាន Niels Bohr និយាយថា «ក្នុងករណីនេះ ថាមពលដែលបញ្ចេញដោយជំនន់ទឹកកក គឺស្មើនឹងទិន្នផលនៃរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ដែលដំណើរការពេញសមត្ថភាពរយៈពេល២២ថ្ងៃ»។

(រូបថត៖ iStock)

តាមពិតទៅ តំបន់ Greenland ខាងកើត ក៏ធ្លាប់មានទឹកជំនន់ធំដែរ ប៉ុន្តែមិនហូរហៀទឹកច្រើនដូចលើកនេះទេ ហើយជំនន់លើកចុងក្រោយរបស់វា ក៏មិនប៉ះពាល់ដល់តំបន់មានប្រជាជនរស់នៅច្រើនដែរ ដូច្នេះហើយទើបហានិភ័យមានកម្រិតទាប។

យ៉ាងណា ក្រៅពី​​ Greenland ខាងកើត ពិភពលោកនៅមានកន្លែងជាច្រើនទៀតដែលមានផ្ទាំងទឹកកកធំៗ ស្ថិតនៅជិតតំបន់មានប្រជាជនរស់នៅច្រើន។ ជាក់ស្តែង ការសិក្សាឆ្នាំ២០២៣បានសន្និដ្ឋានថា មនុស្សប្រមាណ១៥លាននាក់នៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យនៃជំនន់ទឹកកកយ៉ាងប្រល័យ ជាពិសេសប្រទេសឥណ្ឌា ចិន ប៉ាគីស្ថាន និងប៉េរូ។

សូមបញ្ជាក់ថា Greenland មានផ្ទៃក្រឡា ២ ១៦៦ ០០០ គីឡូម៉ែត្រការ៉េ គឺជាដែនទឹកកកដ៏ធំរបស់ពិភពលោកនិងជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។ វាមានទីតាំងស្ថិតនៅចន្លោះមហាសមុទ្រអាក់ទិក និងមហាសមុទ្រអាត្លង់ទិក ជាមួយប្រជាជនត្រឹម ៥៦ ០០០នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពិភពលោកស្ថិតក្នុងហានិភ័យ ព្រោះទឹកកកនៅអង់តាក់ទិក រលាយខ្លាំង

The post ទឹក ជាង ៣ទ្រីលានលីត្រ ហៀរចេញពីបឹងទឹកកកនៅ Greenland នាំឲ្យពិភពលោក កើតជំនន់ appeared first on Kampuchea Thmey Daily.