ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ​១០%

ការនេសាទរបស់យើងទទួលបានផលច្រើន ដោយសារការខិតខំប្រឹងប្រែង ការពារធនធានធម្មជាតិ... The post ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ​១០% appeared first on Kampuchea Thmey Daily.

ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ​១០%

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​មានប្រសាសន៍ថា តាមការរំពឹង​ទុក​នៅឆ្នាំនេះ ទិន្នផល​ត្រីប្រហុកនៅតាមដាយ ​នឹងអាចមាន​ការកើនឡើង​ខ្ពស់ ប្រមាណ ១០%  ដោយសារ​តែការចូលរួមការពារធនធានធម្មជាតិពីអាជ្ញាធរ និងប្រជានេសាទ។

រូបភាពឯកសារ

លោករដ្ឋមន្ត្រីលើកឡើង​ក្នុងពេលចុះពិនិត្យមើលការប្រមូលផលត្រីប្រហុកនៅដាយត្រី ស្ថិតក្នុង​ភូមិ​តាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥។

លោករដ្ឋមន្ត្រីលើកឡើងថា៖ «ឆ្នាំនេះ ការនេសាទរបស់យើងទទួលបានផលច្រើន ដោយសារការខិតខំប្រឹងប្រែង ការពារធនធានធម្មជាតិរបស់យើងនេះឯង ហើយ​​ក៏ជា​ការចូលរួមរបស់យើងទាំងអស់គ្នា ក៏ដូចជា​ប្រ​​ជា​នេសាទមួយចំនួន យើងឃើញថា ពេលចាប់​បានត្រីកម្រមួយចំនួនក៏តែងពន្លែងទៅវិញ​ កន្លែងដែលយើងកំណត់ថាផលត្រីបានច្រើន មិនច្រើន​ហ្នឹងគឺនៅដាយរបស់យើង ដោយសារតែរាល់ឆ្នាំយើងពិនិត្យមើលចរាចររស់វា យើង​ពិនិត្យ​ឃើញថា ការចាប់ត្រីបានច្រើន ឃើញថាបានច្រើនមានន័យថា ត្រីបានកើតច្រើន ហើយបម្លាស់​ទី​ពីបឹងទន្លេសាបទៅទន្លេមេគង្គ»។

យោងតាមរដ្ឋបាលជលផលនៅក្នុងឆ្នាំ ២០២៤ ផលនេសាទ និងវារីវប្បកម្មកម្ពុជា សម្រេច បាន សរុបចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើ​ធៀប​​ទៅនឹង ឆ្នាំ២០២៣។ 

ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផល​នេសាទ​សមុទ្រទទួល​បាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន៕

The post ទិន្នផលត្រីប្រហុកឆ្នាំនេះ កើនឡើងប្រមាណ​១០% appeared first on Kampuchea Thmey Daily.