ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ស្របពេលពិធីបុណ្យសង្ក្រាន្តបានចូលមកដល់ហើយនោះ ប្រទេសថៃ បានប្រកាសចាត់វិធានការក្តៅដោយព្រមានដាក់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ... The post ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ appeared first on Kampuchea Thmey Daily.

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ស្របពេលពិធីបុណ្យសង្ក្រាន្តបានចូលមកដល់ហើយនោះ ប្រទេសថៃ បានប្រកាសចាត់វិធានការក្តៅដោយព្រមានដាក់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ ចំពោះយុវជនរូបណាដែលបង្ហោះរូបស្រាតលើបណ្តាញសង្គម Facebook ពេលកំពុងលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។

(រូបថត៖ Reuters)

លោក Anukul Pruksanusak អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានប្រាប់ The Nation កាលពីថ្ងៃសុក្រទី១១ខែមេសាឆ្នាំ២០២៥ថា ការបង្ហោះរូបអាក្រាតកាយអំឡុងពេលលេងបាញ់ទឹកក្នុងពិធីបុណ្យសង្គ្រាន្ត នឹងជួបផលវិបាកផ្លូវច្បាប់។

តាមច្បាប់នៅប្រទេសថៃ, ការបង្ហោះរូបភាពអាក្រាតកាយទោះរូបថតខ្លួនឯងឬអ្នកដ៏ទៃក៏ដោយ អំឡុងពេលចូលរួមក្នុងសកម្មភាពបាញ់ទឹក អាចបំពានលើមាត្រា ១៤(៤) និង ១៤(៥) នៃច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ។ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ និង/ឬពិន័យជាប្រាក់រហូតដល់ ១០០ ០០០បាត។

(រូបថត៖ Reuters)

មិនមែនតែបង្ហោះរូបស្រាតទេ រដ្ឋាភិបាលថៃព្រមានថា សូម្បីអ្នកបង្ហោះរូបស្រាបៀរនិងគ្រឿងស្រវឹងផ្សេងទៀតលើបណ្តាញសង្គម ក៏អាចចាត់ទុកជាការបំពានច្បាប់គ្រប់គ្រងភេសជ្ជៈមានជាតិអាល់កុលផងដែរ ដោយបទល្មើស​នេះ ​អាច​ប្រឈម​នឹង​ការ​ពិន័យ​ជា​អតិបរមា​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​រហូត​ដល់៥០ម៉ឺន​បាត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តកំពង់ចាម ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីទ្រង់ទ្រាយធំជាងមុន

The post ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ appeared first on Kampuchea Thmey Daily.