ត្រាំ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ
ការណែនាំដដែល ក៏រួមបញ្ចូលផងដែរនូវការលើកលែងពន្ធចំពោះឧបករណ៍ និងសមាសធាតុអេឡិចត្រូនិកផ្សេងទៀត រួមទាំងបន្ទះឈីប បន្ទះថាមពលពន្លឺព្រះអាទិត្យ The post ត្រាំ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកស្មាតហ្វូន កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាអេឡិចត្រូនិក និងសមាសធាតុផ្សេងទៀត ចេញពីបញ្ជីពន្ធគយបដិការរបស់លោក ជាពិសេសលើចិន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ដោយផ្អែកលើការណែនាំថ្មីពីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP)។

ការណែនាំ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រ ត្រូវបានដាក់ចេញឡើង បន្ទាប់ពីលោក ត្រាំ នៅខែនេះ បានដាក់ពន្ធលើទំនិញចិនគ្រប់មុខជាបន្តបន្ទាប់រហូតដល់ ១៤៥ ភាគរយ ដែលគំរាមកំហែងដល់អាជីវកម្មក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកផ្សេងៗ ដូចជា Apple ដែលពឹងផ្អែកខ្លាំងលើការនាំចូលផលិតផលរបស់ខ្លួនពីប្រទេសផលិតកម្មចិន និងប្រទេសផ្សេងៗទៀត។
ការណែនាំដដែល ក៏រួមបញ្ចូលផងដែរនូវការលើកលែងពន្ធចំពោះឧបករណ៍ និងសមាសធាតុអេឡិចត្រូនិកផ្សេងទៀត រួមទាំងបន្ទះឈីប បន្ទះថាមពលពន្លឺព្រះអាទិត្យ អេក្រង់ទូរទស្សន៍រាបស្មើ ដ្រាយវ៍ពន្លឺ និងកាតអង្គចងចាំ ជាដើម។
កាលពីថ្ងៃសៅរ៍ សេតវិមានបាននិយាយថា ការលើកលែងត្រូវបានធ្វើឡើងដោយសារតែលោក ត្រាំ ចង់ធានាថា ក្រុមហ៊ុនទាំងនោះ មានពេលវេលាដើម្បីផ្លាស់ទីផលិតកម្មទៅសហរដ្ឋអាមេរិក។
ទំនិញចំនួន ២០ មុខ ដែលបានរាយក្នុងគោលការណ៍ណែនាំរបស់ CBP ជាក់ស្តែង ត្រូវបានលើកលែងពីពន្ធ ១២៥ ភាគរយ ដែលដាក់ដោយលោក ត្រាំ លើការនាំចូលពីចិន និង ១០ ភាគរយ លើការនាំចូលពីប្រទេសផ្សេងៗទៀត។ ពន្ធ ២០ ភាគរយ លើចិន ពាក់ព័ន្ធនឹងបញ្ហាថ្នាំញៀនហ្វេនតានីល នៅតែបន្តជាធរមាន។
អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Wedbush បាននិយាយថា ការលើកលែងពន្ធចុងក្រោយនេះ គឺ «ព័ត៌មានល្អបំផុតសម្រាប់អ្នកវិនិយោគបច្ចេកវិទ្យា។ Wedbush បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ ដូចជា Apple, Nvidia, Microsoft និងឧស្សាហកម្មបច្ចេកវិទ្យាផ្សេងទៀត អាចដកដង្ហើមបានធូរស្រាលហើយ»៕
The post ត្រាំ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ appeared first on Kampuchea Thmey Daily.