ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍
ក្រោយប្រកាសអាសន្ន ពេលនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យដាក់ពង្រាយកងទ័ពបន្ថែមទៅព្រំដែនភាគខាងត្បូងនោះហើយ... The post ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍ appeared first on Kampuchea Thmey Daily.
ក្រោយប្រកាសអាសន្ននៅព្រំដែនជាប់ប្រទេសម៉ិកស៊ិក ពេលនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យដាក់ពង្រាយកងទ័ពបន្ថែមទៅព្រំដែនភាគខាងត្បូងនោះហើយ ដើម្បីបង្ក្រាបនិងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងកើនឡើងយ៉ាងគំហុក។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥, លោក ត្រាំ បានបញ្ជូនទ័ព ១ ៥០០នាក់ ដោយមានជំនួយពីយន្តហោះ C-17 ២គ្រឿងនិង C-130 ២គ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រច្រើនគ្រឿងទៀតផងដែរ។
ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យសេតវិមានផងដែរ ដោយលោកស្រី Karoline Leavitt អះអាងថា កងទ័ពត្រូវបានបញ្ជូនទៅកាន់រដ្ឋ តិចសាស់ ហើយ និងព្រមានថា អ្នកណាដែលមានះឆ្លងដែនដោយខុសច្បាប់ នឹងជួបប្រទះផលវិបាក។
តាមពិតទៅ អាមេរិកមានទ័ពសកម្មប្រហែល ២ ២០០នាក់ កំពុងឈរជើងនៅព្រំដែនរួចទៅហើយ ជាផ្នែកនៃក្រុមប្រតិបត្តិការរួម Joint Task Force-North ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង El Paso នៃរដ្ឋ Texas។ ពួកគេកំពុងប្រតិបត្តិការរួមគ្នាជាមួយកងឆ្មាំជាតិ និងភ្នាក់ងារគយនិងការពារព្រំដែនអាមេរិក (CBP)។
លោក ត្រាំ តែងប្តេជ្ញាការពារប្រទេសពីការឈ្លានពានដោយជនចំណាកស្រុកខុសច្បាប់ ហើយនៅក្នុងបទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាភ្លាមៗបន្ទាប់ពីស្បថចូលកាន់តំណែង លោកនិយាយថា ជនចំណាកស្រុកខុសច្បាប់ បានបង្កការគំរាមកំហែងយ៉ាងធំចំពោះសន្តិសុខជាតិនិងសុវត្ថិភាពសាធារណៈ ហើយកំពុងប្រព្រឹត្តអំពើអាក្រក់និងឃោរឃៅប្រឆាំងជនជាតិអាមេរិកស្លូតត្រង់។
សូមបញ្ជាក់ថា កាលពីអណត្តិរបស់លោក ចូ បៃដិន, សហរដ្ឋអាមេរិក មានលំហូរជនចំណាកស្រុកយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ដោយបើយោងតាមនាយកដ្ឋានសន្តិសុខមាតុភូមិ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ជនអន្តោប្រវេសន៍ ២.៨ លាននាក់បានឆ្លងដែនចូលអាមេរិក៕
អត្ថបទ៖ សុវណ្ណ
ចុចអាន៖ ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ
The post ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍ appeared first on Kampuchea Thmey Daily.