តម្លៃមាសនៅតែបន្តកើនឡើង, នៅវៀតណាម មាស ១តម្លឹង ជាង ៤.៦០០ដុល្លារ
បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុន Saigon Jewelry បានកើនឡើង 1.7% ដល់កម្រិតខ្ពស់បំផុតគឺ ១២០ លានដុង ស្មើនឹងប្រហែល ៤.៦៣៨,៥៨ ដុល្លារអាមេរិក ក្នុងមួយតម្លឹង គិតមកត្រឹមព្រឹកថ្ងៃសុក្រនេះ។ តម្លៃមាសបានកើនឡើង 2.14% ដល់កម្រិតខ្ពស់រហូតដល់ ១១៩,៥ លានដុងក្នុងមួយតម្លឹង ដែលជាកំណត់ត្រាថ្មីមួយផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា វែបសាយ Kitco News បានរាយការណ៍ថា នៅទូទាំងពិភពលោក ជាមួយនឹងទីផ្សារបានបិទនៅថ្ងៃសុក្រសម្រាប់ចុងសប្តាហ៍ Easter តម្លៃមាសបានថមថយបន្តិច កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតឡើងវិញ គឺលើសពី ៣.៣៥០ ដុល្លារក្នុងមួយអោន។ ទោះបីជាមានសម្ពាធក្នុងការលក់បន្តក៏ដោយ ក៏មាសនៅតែរក្សាបាននូវ ការគាំទ្រយ៉ាងខ្លាំងនៅតម្លៃប្រមាណ ៣.៣០០ដុល្លារ ។ Spot Gold ត្រូវបានគេមើលឃើញថា មានការជួញដូរចុងក្រោយនៅតម្លៃ ៣.៣១៦,៩០ដុល្លារ ក្នុងមួយអោន ដែលជាការកើនឡើងជិត 2.5% សម្រាប់សប្តាហ៍នេះ។ លោក […]

បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុន Saigon Jewelry បានកើនឡើង 1.7% ដល់កម្រិតខ្ពស់បំផុតគឺ ១២០ លានដុង ស្មើនឹងប្រហែល ៤.៦៣៨,៥៨ ដុល្លារអាមេរិក ក្នុងមួយតម្លឹង គិតមកត្រឹមព្រឹកថ្ងៃសុក្រនេះ។ តម្លៃមាសបានកើនឡើង 2.14% ដល់កម្រិតខ្ពស់រហូតដល់ ១១៩,៥ លានដុងក្នុងមួយតម្លឹង ដែលជាកំណត់ត្រាថ្មីមួយផងដែរ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា វែបសាយ Kitco News បានរាយការណ៍ថា នៅទូទាំងពិភពលោក ជាមួយនឹងទីផ្សារបានបិទនៅថ្ងៃសុក្រសម្រាប់ចុងសប្តាហ៍ Easter តម្លៃមាសបានថមថយបន្តិច កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតឡើងវិញ គឺលើសពី ៣.៣៥០ ដុល្លារក្នុងមួយអោន។
ទោះបីជាមានសម្ពាធក្នុងការលក់បន្តក៏ដោយ ក៏មាសនៅតែរក្សាបាននូវ ការគាំទ្រយ៉ាងខ្លាំងនៅតម្លៃប្រមាណ ៣.៣០០ដុល្លារ ។ Spot Gold ត្រូវបានគេមើលឃើញថា មានការជួញដូរចុងក្រោយនៅតម្លៃ ៣.៣១៦,៩០ដុល្លារ ក្នុងមួយអោន ដែលជាការកើនឡើងជិត 2.5% សម្រាប់សប្តាហ៍នេះ។
លោក David Morrison អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ Trade Nation បានកំណត់លក្ខណៈ នៃចលនាតម្លៃមាសក្នុងសប្តាហ៍នេះ ដែលរំលេចដោយការកើនឡើង ១០០ ដុល្លារកាលពីថ្ងៃពុធ ដែលជាការផ្ទុះឡើងកំពូល ៕
ប្រែសម្រួលៈ ណៃ តុលា