ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ផលិតផលសំបកកង់ម៉ូតូ និងពោះវៀនកង់ម៉ូតូម៉ាក IRC រំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន... The post ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល appeared first on Kampuchea Thmey Daily.

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ផលិតផលសំបកកង់ម៉ូតូ និងពោះវៀនកង់ម៉ូតូម៉ាក IRC រំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនត្រូវបានដកហូតនៅ ស្រុកសង្កែ ។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥និង៣០នាទី តាមយោបល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួចមក លោក យី យក់សាន ប្រធានការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាទៅកម្លាំងជំនាញចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះបង្ក្រាបករណីនាំចូលស្តុកចែក ចាយ និងចរាចរផលិតផលសំបកកង់ម៉ូតូ និងពោះវៀនកង់ម៉ូតូម៉ាក IRC រំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន គង់ នួន គ្រុប នៅចំណុចឃ្លាំងគ្មានលេខ ស្ថិតក្នុងភូមិសាស្ត្រ ផ្លូវលំ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង កម្លាំងបានរកឃើញនូវទំនិញមួយចំនួនដូចជា ពោះវៀនកង់ម៉ូតូម៉ាក IRC ចំនួន ២០៦ ការ៉ុង ស្មើនឹង ១២.៣៦០ ពោះវៀន សំបកកង់ម៉ូតូម៉ាក IRC ចំនួន ៥៦ សំបក ។

ក្រោយពីឆែកឆេរត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងអស់យកមករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។ ក្នុងកិច្ចការនេះ សមត្ថកិច្ចបានអញ្ជើញឈ្មោះ សួង រ៉ូហ្សា ភេទស្រី ជាបុគ្គលិកគ្រប់គ្រងស្តុកទំនិញមកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល appeared first on Kampuchea Thmey Daily.