ជនបរទេស៣៩នាក់រត់ចេញពីកន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណែតនៅមីយ៉ាន់ម៉ាចូលថៃ
ជនបរទេសចំនួន ៣៩ នាក់បានភៀសខ្លួនចេញពីមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតក្នុងប្រទេសមីយ៉ាន់ម៉ាឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ខណៈមន្ត្រីថៃកំពុង... The post ជនបរទេស៣៩នាក់រត់ចេញពីកន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណែតនៅមីយ៉ាន់ម៉ាចូលថៃ appeared first on Kampuchea Thmey Daily.
ជនបរទេសចំនួន៣៩នាក់បានភៀសខ្លួនចេញពីមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែតក្នុងប្រទេសមីយ៉ាន់ម៉ាឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ខណៈមន្ត្រីថៃកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពួកគេដែលអាចជាជនរងគ្រោះនៃការជួញដូរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៦ខែវិច្ឆិកានេះ។
ការបោកប្រាស់បានរីកដុះដាលនៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ដែលជនបរទេសជារឿយៗត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ។ បើតាមមេប៉ូលិសក្នុងក្រុង Mae Sot អ្នកដែលបានរត់គេចទាំងនោះរួមមានមកពីប្រទេសស្រីលង្កា នេប៉ាល់ ម៉ាឡេស៊ី និងរុស្ស៊ី បានឆ្លងចូលខេត្ត Tak របស់ប្រទេសថៃកាលពីយប់ថ្ងៃអាទិត្យ។
មន្រ្តីប៉ូលិសថៃ បានប្រាប់ AFP ថា ពួកគេបានភៀសខ្លួនចេញពី Myawaddy ឆ្លងកាត់ព្រំដែន ខណៈដែលMyawaddy ត្រូវបានគ្រប់គ្រងដោយកងជីវពលដែលមានសម្ព័ន្ធភាពជាមួយយោធា ហើយជាកន្លែងក្តៅគគុកនៃការផលិតគ្រឿងញៀន និងការឆបោកតាមអ៊ីនធឺណែត។ បើតាមប៉ូលិសថៃ ស្ថានទូតស្រីលង្កានៅទីក្រុងបាងកក បានស្នើសុំជំនួយពីអាជ្ញាធរថៃ បន្ទាប់ពីទទួលបានដំណឹងថា ពលរដ្ឋរបស់ខ្លួនចំនួន៣២នាក់បានជាប់ក្នុងប្រទេសមីយ៉ាន់ម៉ា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បានរាយការណ៍ថា ក្រុមអ្នករត់គេចខ្លួនទាំងនេះបានត្រូវបានគេសន្យាឲ្យធ្វើការលើការផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនឹងទទួលបានប្រាក់ខែល្អ ប៉ុន្តែបន្ទាប់មកត្រូវបានទទួលរងនូវលក្ខខណ្ឌការងារដ៏លំបាកនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ទៅវិញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងប៉េកាំងបាននិយាយថា មនុស្សជាង ៤០០០០នាក់ដែលត្រូវបានសង្ស័យថាបានចូលរួមក្នុងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានបញ្ជូនទៅប្រទេសចិនវិញក្នុងឆ្នាំ ២០២៣។
បើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាក្នុងស្រុក បានរាយការណ៍ថា ថៅកែបោកប្រាស់ដែលរត់គេចពីការវាយលុក ចាប់តាំងពីពេលនោះមក បានបើកកន្លែងបោកប្រាស់បន្ថែមទៀតនៅភាគខាងត្បូងតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ បញ្ហានេះបានជំរុញឲ្យកាលពីខែធ្នូឆ្នាំមុន ប្រធានរបបយោធាមីយ៉ាន់ម៉ា និងមន្ត្រីយោធាថៃបានយល់ព្រម «រួមគ្នាលុបបំបាត់ល្បែងអនឡាញ និងការបោកប្រាស់តាមអ៊ីនធឺណិតនៅជិត Myawaddy»៕
អត្ថបទ៖ ប៊ុន សុភាព
The post ជនបរទេស៣៩នាក់រត់ចេញពីកន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណែតនៅមីយ៉ាន់ម៉ាចូលថៃ appeared first on Kampuchea Thmey Daily.