ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ក្រោយ​ការ​ប្រកាស​​ជំនួយយោធា​ដល់​តៃវ៉ាន់​នៅ​ចុង​ឆ្នាំ​នេះ ប្រទេសចិនចេញ​ប្រតិកម្ម​លើកដំបូង ជំទាស់យ៉ាងដាច់អហង្ការចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក... The post ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់ appeared first on Kampuchea Thmey Daily.

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

បន្ទាប់​ពីរដ្ឋបាល​ប្រធានាធិបតី​ជិតផុត​អាណត្តិរបស់​សហរដ្ឋអាមេរិកបាន​ប្រកាស​ពី​កញ្ចប់​ជំនួយ​យោធា​ដល់​តៃ​វ៉ាន់ដែល​ជាសម្ព័ន្ធមិត្តខ្លួន​នៅ​សមុទ្ទ​ចិន​ខាងត្បូង ប្រទេសចិនបាននិយាយថា ខ្លួនបានជំទាស់យ៉ាងដាច់អហង្ការចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក។

សកម្មភាព​យោធាថៃ​វ៉ាន់​ក្នុងលំហាត់សមយុទ្ធ​កាលពីខែ​កក្ដដា។

ប្រធានាធិបតីអាមេរិកលោក Joe Biden បា​ន​បញ្ចេញ​ការ​ជំនួយផ្នែកការពារជាតិចំនួន ៥៧១,៣ លានដុល្លារអាមេរិក​​ដល់​​កោះ​តៃវ៉ាន់​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ការ​គំរាម​កំហែង​ពីមហាយក្ស​ចិន​ក្នុងការ​ក្រសោប​យក​ដោយ​អាវុធ​។

សេតវិមានបាននិយាយនៅថ្ងៃទី២០​ខែធ្នូថា លោក Biden បានអនុញ្ញាត​ទាញ​យ​ក​ប្រាក់​រហូតដល់៥៧១​​​លានដុល្លារអាមេរិក​ពី​កម្មវិធី​​ការពារជាតិនៃក្រសួងការពារជាតិនិងការអប់រំនិងការបណ្តុះបណ្តាលយោធាដើម្បីផ្តល់ជំនួយដល់តៃវ៉ាន់ ។

សេចក្តីថ្លែងការណ៍របស់សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតនៃកញ្ចប់ជំនួយយោធា ដែលកើតឡើងតិចជាងបីខែ បន្ទាប់ពីការ​អនុម័ត​កញ្ចប់​ជំនួយ​មួយ​កាល​ពី​លើក​មុន​មានតម្លៃ ៥៦៧លានដុល្លារអាមេរិក។

ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​នៅ​ថ្ងៃទី​ ២២​ខែធ្នូ​នេះ​ថា៖«ទង្វើនេះរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន» ដោយបន្ថែមថា ខ្លួន​«ប្រឆាំងយ៉ាងដាច់​ខាត​ចំពោះសកម្មភាពនេះ»។

សហរដ្ឋអាមេរិក​មិន​ទទួលស្គាល់​តៃវ៉ាន់​ជា​ផ្លូវការ​តាម​ការទូត​ទេ ប៉ុន្តែ​វា​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​របស់​កោះ​នេះ​​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង និង​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ធំជាងគេ​។

ប្រទេសចិនដែលបានបង្កើនសម្ពាធផ្នែកនយោបាយ និងយោធាលើកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអំពាវនាវម្តងហើយម្តងទៀតឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការបញ្ជូនអាវុធ និងជំនួយទៅកាន់កោះនេះ ដែលខ្លួនអះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួន។

តៃវ៉ាន់កាលពីដើមសប្តាហ៍នេះបានទទួលរថក្រោះប្រយុទ្ធ Abrams កម្រិតខ្ពស់ចំនួន៣៨ ពីសហរដ្ឋអាមេរិក ដែលតាមសេចក្តីរាយការណ៍ថា រថក្រោះថ្មីរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ៕​

The post ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់ appeared first on Kampuchea Thmey Daily.