គ.ជ.ប៖ ការចុះឈ្មោះបោះឆ្នោត គឺជាសសរស្តម្ភមួយនៃលទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្នុងដំណើរបន្តបេសកកម្មរបស់ខ្លួន នៅខេត្តកំពង់ធំ ដើម្បីជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយ:ពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៦ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានមានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោត គឺជាសសរស្តម្ភមួយនៃលទ្ធិប្រជាធិបតេយ្យ។  ការលើកឡើងរបស់លោក ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំពោះមុខបេក្ខជនសរុបចំនួន ៤២រូប និងចូលរួមដោយលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក ជា ពុំ ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ធំ នៅលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត។ សម្រាប់ការជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺជាផ្នែកមួយ នៃការត្រៀមលក្ខណៈ ដើម្បីបំពេញការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។  ជាមួយគ្នានេះផងដែរ លោក ឌឹម សុវណ្ណារុំ ក៏បានគូសបញ្ជាក់ថា ការចុះបោះឆ្នោត ជូនប្រជាពលរដ្ឋខ្មែរ […]

គ.ជ.ប៖ ការចុះឈ្មោះបោះឆ្នោត គឺជាសសរស្តម្ភមួយនៃលទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្នុងដំណើរបន្តបេសកកម្មរបស់ខ្លួន នៅខេត្តកំពង់ធំ ដើម្បីជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយ:ពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៦ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានមានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោត គឺជាសសរស្តម្ភមួយនៃលទ្ធិប្រជាធិបតេយ្យ។ 

ការលើកឡើងរបស់លោក ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំពោះមុខបេក្ខជនសរុបចំនួន ៤២រូប និងចូលរួមដោយលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក ជា ពុំ ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ធំ នៅលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត។

សម្រាប់ការជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺជាផ្នែកមួយ នៃការត្រៀមលក្ខណៈ ដើម្បីបំពេញការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ 

ជាមួយគ្នានេះផងដែរ លោក ឌឹម សុវណ្ណារុំ ក៏បានគូសបញ្ជាក់ថា ការចុះបោះឆ្នោត ជូនប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ គឺជាដំណាក់កាលដំបូងនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ជាងនេះទៀត សម្រាប់លោកសមាជិក គ.ជ.ប កម្មវត្ថុចម្បងរបស់ គ.ជ.ប គឺធានាឱ្យមានការចូលរួមពីប្រជាពលរដ្ឋដោយបើកចំហ និងតម្លាភាព ហើយការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ គឺជាការធានាបញ្ជីបោះឆ្នោតមួយ ដែលមានភាពជឿជាក់ ពេញលេញ សុវត្ថិភាព និងភាពជាតំណាង ប្រជាពលរដ្ឋទាំងអស់ ដែលត្រៀមខ្លួនចូលរួមបោះឆ្នោត។

លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងទៀតថា ការចុះឈ្មោះបោះឆ្នោត គឺជាឱកាសរបស់យើងម្នាក់ៗ ក្នុងការអនុវត្តសិទ្ធិក្នុងនាមជាម្ចាស់ឆ្នោត ចូលរួមយ៉ាងពេញលេញ ក្នុងកិច្ចការប្រទេសជាតិ និងជាការទទួលស្គាល់ នូវតួនាទីដ៏ចម្បងរបស់ស្ថាប័ន គ.ជ.ប និងលទ្ធិប្រជាធិបតេយ្យ ដែលកំពុងតែចាក់គ្រឹះនៅព្រះរាជាណាចក្រកម្ពុជា៕