ខ្សែប្រយុទ្ធឆ្នើម​ Liverpool ម្នាក់ បានយល់ព្រមផ្លាស់ទៅ Barcelona

ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Luis Diaz បានយល់ព្រមរួចរាល់ក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុមអ្នកមានបុណ្យ FC Barcelona... The post ខ្សែប្រយុទ្ធឆ្នើម​ Liverpool ម្នាក់ បានយល់ព្រមផ្លាស់ទៅ Barcelona appeared first on Kampuchea Thmey Daily.

ខ្សែប្រយុទ្ធឆ្នើម​ Liverpool ម្នាក់ បានយល់ព្រមផ្លាស់ទៅ Barcelona

ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Luis Diaz បានយល់ព្រមរួចរាល់ក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុមអ្នកមានបុណ្យ FC Barcelona។

កីឡាករ Luis Diaz

កាលពីរដូវក្តៅមុន Barcelona ធ្លាប់មានពាក្យចចាអារ៉ាមជាមួយខ្សែប្រយុទ្ធសញ្ជាតិ កូឡុំប៊ី វ័យ ២៨ ឆ្នាំរូបនេះម្តងហើយ ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានពាក្យចចាមអារ៉ាមអំពីការផ្ទេរជាមួយខ្សែប្រយុទ្ធស្លាបឆ្នើមៗមួយចំនួនទៀតដែរ ដូចជា Nico Williams របស់ Athletic Club និង Rafael Leao របស់ AC Milan ជាដើម ប៉ុន្តែចុងក្រោយក៏បានស្ងាត់ទៅវិញ បន្ទាប់ពីពួកគេមានបញ្ហាហិរញ្ញវត្ថុ ដែលពុំទាន់អាចដោះស្រាយចេញ។

យ៉ាងណា ពេលថ្មីៗនេះ Barcelona កំពុងតែមានទំនាក់ទំនងផ្ទេរជាមួយ Diaz ម្តងទៀត។ បើតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano ដែលដកស្រង់បន្តចេញពីកាសែត Sport បានឱ្យដឹងថា ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ Liverpool រូបនេះ បាន​យល់​ព្រមរួចរាល់ ក្នុងការផ្លាស់មកចូលរួមជាមួយក្រុមអ្នកមានបុណ្យ FC Barcelona៕

កីឡាករ Luis Diaz

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព Fabrizio Romano

The post ខ្សែប្រយុទ្ធឆ្នើម​ Liverpool ម្នាក់ បានយល់ព្រមផ្លាស់ទៅ Barcelona appeared first on Kampuchea Thmey Daily.