ខ្យល់ពុលខ្លាំង​ពេក! ថៃ​ប្រើ​យន្តហោះ​បាញ់​ទឹក​កក​ស្ងួត​លើ​អាកាស

ខណៈ​បញ្ហាខ្យល់ពុល​កាន់​តែ​អាក្រក់ឡើងៗ និង​លើស​ពី​កម្រិត​ណែនាំ​របស់​អង្គការ​សុខភាពពិភពលោក​​ដល់​ទៅ​៨​ដង​ឯណោះ ប្រទេស​ថៃ​​បាន​និង​កំពុង​ប្រើប្រាស់​វិធី​ទប់ស្កាត់​​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដោយ​នោះ​គឺ​... The post ខ្យល់ពុលខ្លាំង​ពេក! ថៃ​ប្រើ​យន្តហោះ​បាញ់​ទឹក​កក​ស្ងួត​លើ​អាកាស appeared first on Kampuchea Thmey Daily.

ខ្យល់ពុលខ្លាំង​ពេក! ថៃ​ប្រើ​យន្តហោះ​បាញ់​ទឹក​កក​ស្ងួត​លើ​អាកាស

ខណៈ​បញ្ហាខ្យល់ពុល​កាន់​តែ​អាក្រក់ឡើងៗ និង​លើស​ពី​កម្រិត​ណែនាំ​របស់​អង្គការ​សុខភាពពិភពលោក​​ដល់​ទៅ​៨​ដង​ឯណោះ ប្រទេស​ថៃ​​បាន​និង​កំពុង​ប្រើប្រាស់​វិធី​ទប់ស្កាត់​​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដោយ​នោះ​គឺ​ជា​ការ​បាញ់​ទឹកកក​ស្ងួត ឬ​ទឹក​ត្រជាក់​ចូល​ទៅ​ក្នុង​ស្រទាប់​បរិយាកាស។

(រូបភាព៖ AFP)

យោង​តាម​​ទីភ្នាក់ងារ​ព័ត៌មាន AFP កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០២៥ ថៃ​បាន​ប្រើ​យន្តហោះ​​ខ្នាត​តូច​ ហោះ​កម្ពស់​ប្រមាណ ១ ៥០០​ម៉ែត្រ​ពី​ដី ហើយ​នៅ​លើ​នោះ​មាន​​នាវិក​២​នាក់ចាំ​​បាញ់​​ទឹក​កក​ស្ងួត ឬ​ទឹក​ត្រជាក់​​ប្រហែល ១ ០០០​លីត្រ នៅ​លើ​មេឃ។ នេះ​ជា​វិធីសាស្ត្រ​ដែល​មិន​ធ្លាប់​ប្រើ​កន្លង​មក និង​មាន​តែ​មួយ​គត់​​ប៉ុណ្ណោះ​នៅ​ប្រទេស​ថៃ។

យ៉ាង​ណា ក្រុម​អ្នក​រិះគន់ បាន​លើក​ឡើង​ថា វាមាន​ព័ស្តុតាង​តិច​តួច​ណាស់ ដែល​​វិធីបែប​នេះ​​​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្យល់​ពុល។ មួយ​វិញ​ទៀត តម្លៃ​នៃ​​ហោះហើរ​ម្ដងៗ​​ថ្លៃ​ដល់ ១ ៥០០​ដុល្លារ ខណៈ​​​ប្រតិបត្តិការ​នេះ​ត្រូវ​ធ្វើ​ឡើង​២​ដង​ក្នុង​១​ថ្ងៃ​ចេញ​ពី​មូលដ្ឋាន​៣​កន្លែង​ផ្សេងៗ​គ្នា ដែល​នាំ​ឲ្យ​តម្លៃ​សរុប​អាច​ដល់ ៩ ០០០​ដុល្លារ​ក្នុង​១​ថ្ងៃ។

ទន្ទឹម​នោះ ទឹកកក​ស្ងួត ដែល​​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​​សាំង​និង​ហ្គាស​ PTT និង​ក្រុមហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត គឺ​ជា​ប្រភេទ​សារធាតុ​កាបូន​ឌីអុកស៊ីត​រឹង ដែល​ជា​​​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ស្មាន​ដឹង​ថា វា​អាច​ផ្ដល់​ផល​ប៉ះពាល់​​ដូចម្ដេច​​ទេចំពោះ​សុខភាព និង​បរិស្ថាន ​បើកាលណា​​វា​ត្រូវ​បាន​​បាចសាច​ពាសពេញ​មេឃ​យ៉ាង​ដូច្នេះ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៣​មករា រដ្ឋធានី​បាងកក បាន​ក្លាយ​ជា​ទីក្រុង​​​​ដែល​មាន​ការ​បំពុល​ខ្លាំង​ជាង​គេ​លំដាប់​​ទី​៧​របស់​ពិភពលោក ដែល​បង្ខំ​ឲ្យ​មាន​ការ​បិទ​សាលារៀន​ចំនួន ៣៥២​កន្លែង​នៅ​ក្នុង​សង្កាត់​ចំនួន​៣១។

ក្រសួង​សុខាភិបាល​ថៃ បាន​​​ប្រកាស​កាល​ពី​ដើម​ខែ​នេះ​ថា ការ​បំពុល​ខ្យល់​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១​លាន​នាក់​​នៅ​ក្នុង​ប្រទេស មាន​បញ្ហា​សុខភាព គិត​ចាប់​តាំង​ពី​​ចុង​ឆ្នាំ​២០២៣ ខណៈ​ការ​ចំណាយ​ថ្លៃ​វេជ្ជសាស្ត្រ​អស់​ជាង ៨៨​លាន​ដុល្លារ៕

(រូបភាព៖ AFP)

ដោយ៖ ឈាង

ចុចអាន៖ បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

The post ខ្យល់ពុលខ្លាំង​ពេក! ថៃ​ប្រើ​យន្តហោះ​បាញ់​ទឹក​កក​ស្ងួត​លើ​អាកាស appeared first on Kampuchea Thmey Daily.