ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

លោក​អភិបាលរងខេត្ត​កោះកុង បានបង្ហើប​ថា ខេត្ត​កោះកុង​កំពុង​មានចាប់អារម្មណ៍​ពី​អ្នកវិនិយោគយ៉ាងខ្លាំង និងត្រូវការកម្លាំងពលកម្មច្រើន The post ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន appeared first on Kampuchea Thmey Daily.

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

កោះកុង ៖ លោក​អភិបាលរងខេត្ត​កោះកុង បានបង្ហើប​ថា ខេត្ត​កោះកុង​កំពុង​មានចំណាប់អារម្មណ៍​ពី​អ្នកវិនិយោគយ៉ាងខ្លាំង និងត្រូវការកម្លាំងពលកម្មច្រើន សម្រាប់​បម្រើការ​ដល់​សង្វាក់ផលិតកម្មទៀតផង ខណៈជាខេត្តមានសក្តានុពលមួយនៃ​ភាគនិរតី​។

ខេត្តកោះកុងជាខេត្តមួយនៃភាគនិរតី​ប្រទេស​កម្ពុជា បច្ចុប្បន្ន​បាន​នឹង​កំពុង​សម្រិតសម្រាំង​ទៅ​វិស័យ​ជាអាទិភាពនីមួយៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និង​ផ្តល់ឱកាសការងារ​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ក្នុង​ពិធី​បិទវគ្គបណ្តុះបណ្តាល​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាលក្រុង ស្រុក ជូនក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី បានប្តេជ្ញាចិត្តអនុវត្តឱ្យបានពេញលេញនៅខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាអាទិភាពចំនួន ៦ ចំណុច ដែល​ត្រូវ​បានអនុវត្តក្នុង ឆ្នាំ ២០២៤។

លោកអភិបាលរងខេត្ត គូសបញ្ជាក់ទៀត​ថា ចំណុចអាទិភាព៦នោះ មាន​រួម​បញ្ចូល​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ក្នុងគោលបំណងប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាមូលធនមនុស្សដែលជា​ធនធានសំខាន់ សម្រាប់គាំទ្រ និងអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​ជាតិ​ប្រកប​ដោយ​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ភាពថ្មីប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ សុជីវធម៌ វិន័យ អាកប្បកិរិយា ឥរិយាបថ​ការងារល្អ សេចក្តីថ្លៃថ្នូរ និងផលិតភាពខ្ពស់ ឆ្លើយ​តប​នឹង​តម្រូវ​ការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

នាមលោកជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង លោកសូមថ្លែងអំណរគុណ ដោយស្មោះចំពោះកម្មវិធីអភិវឌ្ឍន៍ជំនាញស្វីសខុនថាក់សម្រាប់ការជួយគាំទ្រដល់ដំណើការគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ដើម្បីធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃនូវវឌ្ឍនភាពការងារសម្រេចបាននាពេលកន្លងមក​នេះ និង​កិច្ចការងារ​ស្ថិតក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) បន្តបន្ទាប់ទៀត។

ជាយន្តការទៅថ្ងៃមុខ រដ្ឋបាលខេត្ត ក៏គាំទ្រដល់ដំណើការនៃគណៈកម្មាធិការ បណ្តុះបណ្តាលខេត្តនេះ នឹងជួយកាន់តែខ្លាំងនូវប្រសិទ្ធភាពការងារលើវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមការផ្តល់នូវឱកាសដល់យុវជន ក្នុងខេត្តកោះកុងទទួលបានជំនាញតាមរយៈយន្តការសម្របសម្រួលនានាក្នុងក្របខណ្ឌជាដៃគូអភិវឌ្ឍន៍។ ទន្ទឹមនោះ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយមានកំណើននៃការចុះឈ្មោះចូលរៀនបាន ទៅតាមផែនការដែលបានគ្រោងទុក និងលើសផែនការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៤ ជាពិសេស គឺកម្មវិធីប បណ្តាល ១លាន ៥សែននាក់ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងអណត្តិទី៧នេះ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន appeared first on Kampuchea Thmey Daily.