ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បី​ស្តារ​អាជីពឡើងវិញ

កីឡាករបាល់ទាត់អង់គ្លេស Dele Alli ដែលមិនមានក្រុមណា​ចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Everton បានបញ្ចប់ក្នុងខែមិថុនា The post ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បី​ស្តារ​អាជីពឡើងវិញ appeared first on Kampuchea Thmey Daily.

ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បី​ស្តារ​អាជីពឡើងវិញ

កីឡាករបាល់ទាត់អង់គ្លេស Dele Alli ដែលមិនមានក្រុមណា​ចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Everton បានបញ្ចប់ក្នុងខែមិថុនា បានចុះហត្ថលេខាជាមួយក្លិប Como នៅលីគកំពូលរបស់អុីតាលី។

អតីតកីឡាករជម្រើសជាតិអង់គ្លេសវ័យ២៨ឆ្នាំបានហ្វឹកហាត់ជាមួយក្លិប Lombardy ជាច្រើនសប្តាហ៍​នៅពេល​គ្មានក្លិបលេង ប៉ុន្តែឥឡូវនេះរូបគេទទួលបានកិច្ចសន្យារយៈពេល១៨ខែបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ជាមូយក្លិបថ្មី។  

ក្លិប Como បានប្រកាសនៅក្នុងសេចក្តីប្រកាសថា ៖«ក្លិបបានទទួលស្គាល់ទេពកោសល្យពិសេសរបស់គាត់ ហើយរីករាយក្នុងការបញ្ចូលគាត់ទៅក្នុងក្រុម។ អាទិភាពគឺផ្តល់ឲ្យ Dele នូវបរិយាកាសគាំទ្រ ដើម្បី​ឲ្យ​រូប​គេ​សម្របខ្លួនបន្តិចម្តងៗ។ ក្លិប​មិន​រំពឹង​ទទួល​បាន​លទ្ធផផ​ល្អ​ភ្លាម​ៗ​ពី​គាត់​ឡើយ។ ក្លិបជឿជាក់ថា គាត់អាច​រួមចំណែកយ៉ាងសំខាន់ទាំងក្នុង និងក្រៅទីលាន។ ជាអ្នកណែនាំដល់កីឡាករវ័យក្មេងដែលមានទេពកោសល្យក្នុងក្រុម»។

Alli បានជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អនៅក្របខណ្ឌ Premier League ចំនួន២លើក។ គិតពីឆ្នាំ២០១៥ ដល់២០២១ រូបគេបានស៊ុតបញ្ចូលទីបាន៦៧គ្រាប់ក្នុងការបង្ហាញខ្លួន២៦៩លើកនៅគ្រប់ការប្រកួតទាំងអស់។ យ៉ាង​ណា​មិញ អាជីព​របស់​គាត់​បាន​ជួប​ការ​លំបាក​តាំង​ពី​ចាក​ចេញ​ពី Spurs។ Alli បានចូលរួមជាមួយ Everton ប៉ុន្តែបានបង្ហាញខ្លួន​តែ១៣ប្រកួតប៉ុណ្ណោះមុនពេលត្រូវបានខ្ចីទៅឱ្យក្រុម Besiktas នៅ​ប្រទេស​តួកគី​ក្នុងខែសីហាឆ្នាំ២០២២៕

ប្រែសម្រួល៖ ផា រតនា

The post ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បី​ស្តារ​អាជីពឡើងវិញ appeared first on Kampuchea Thmey Daily.