​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ប្រទេស​ថៃ​បាន​រៀបចំ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ក្រុង​ប៉ោយប៉ែត​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើជាតម្រូវ​ការចាំបាច់ដើម្បីរារាំង... The post ​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​ appeared first on Kampuchea Thmey Daily.

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ប្រទេស​ថៃ​បាន​រៀបចំ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ក្រុង​ប៉ោយប៉ែត​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើវា​ជាតម្រូវ​ការចាំបាច់ដើម្បីរារាំង​ក្រុម​ជនឆបោកដែល​បាន​រត់​គេច​ពី​ប្រទេស​មីយ៉ាន់ម៉ាមក​បង្កើត​មូលដ្ឋាន​នៅ​កម្ពុជា។ នេះបើយោងតាមការចេញ​ផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៥ខែកុម្ភៈនេះ។

(រូបភាព៖ The Nation) លោក Phumtham Vechayachai

ក្នុង​អំឡុងទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Vechayachai បានពិនិត្យមើលថាតើប្រទេសថៃនឹងឆ្លើយតបយ៉ាងណា ប្រសិនបើក្រុមជនឆបោក Call-center ត្រូវផ្លាស់ទីពីប្រទេសមីយ៉ាន់ម៉ាមកក្រុងប៉ោយប៉ែតប្រទេសកម្ពុជា។

លោកថា ការត្រៀមរៀបចំត្រូវបានធ្វើឡើងរួចហើយ ដើម្បីបង្អាក់ប្រតិបត្តិការឆបោកក្នុងតំបន់ ប៉ុន្តែលោកមិនអាចបញ្ជាក់បាន ថាតើវិធានការនេះដូចគ្នាដែលប្រើនៅតាមព្រំដែនមីយ៉ាន់ម៉ាឬយ៉ាងណានោះទេ ដោយសារស្ថានការណ៍នៅកម្ពុជាខុសគ្នា។

លោក បញ្ជាក់ថា សកម្មភាពទាំងនោះដែលរួមមានកាត់ផ្ដាច់ចរន្តអគ្គិសនី សេវាអ៊ីនធឺណិត និងប្រេងឥន្ធនៈមិនទាន់បានអនុវត្តនៅឡើយទេ ព្រោះលោកកំពុងរកពេលវេលាបន្ថែមទៀតសម្រាប់ការបន្តអនុវត្តវិធានការបច្ចុប្បន្ននៅក្នុងប្រទេស​មីយ៉ាន់ម៉ាសិន។

គួរបញ្ជាក់ថាប្រទេសថៃបានចាប់ផ្ដើមចំណាត់ការកាត់ផ្ដាច់ចរន្តអគ្គិសនី សេវាអ៊ីធឺណិតនិង ប្រេងឥន្ធនៈកាន់តំបន់តំបន់៣នៅតាមព្រំដែនមីយ៉ាន់ម៉ាថៃដើម្បីជាការគម្រាមឲ្យមីយ៉ាន់ម៉ាបង្ក្រាបក្រុមឆបោក Call-Center។ ជាលទ្ធផលមកដល់ពេលនេះថៃបានទទួលជនរងគ្រោះប្រមាណ៧០០០នាក់និងកំពុងដំណើរការធ្វើមាតុភូមិនិវត្តន៍ពួគគេទៅកាន់ប្រទេសកំណើតវិញ៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)
(រូបភាព៖ Kiripost)

អត្ថបទ៖ ប៊ុន សុភាព

The post ​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​ appeared first on Kampuchea Thmey Daily.