ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី សិក្សាបើកជើងហោះហើរមកខេត្តសៀមរាប
នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ថា ទន្ទឹមនឹងមានជើងហោះ ហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia... The post ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី សិក្សាបើកជើងហោះហើរមកខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Garuda ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ឥណ្ឌូនេស៊ី កំពុងសិក្សាបើកជើងហោះហើរត្រង់មកខេត្តសៀមរាប ដើម្បីជំរុញការផ្លាស់ប្ដូរទេសចរណ៍ ពាណិជ្ចកម្ម និងវិនិយោគរវាងប្រទេសនៃសមាជិកអាស៊ានទាំងពីរ។

លោក ចែម វីឌ្យ៉ា អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ថា ទន្ទឹមនឹងមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia រវាងភ្នំពេញ-ហ្សាកាតាក្រុមហ៊ុនជាតិរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Garuda កំពុងតែសិក្សាអំពីការហោះហើរទៅសៀមរាប ហើយនៅពេលខ្លីខាងមុខនឹងចាប់ផ្ដើមហោះហើរពីឥណ្ឌូនេស៊ី ទៅខេត្តសៀមរាប ដើម្បីជំរុញការផ្លាស់ប្ដូរទេសចរណ៍។
ការបញ្ជាក់ខាងលើបានធ្វើឡើងក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាជាមួយលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី នៅទីក្រុង Jakarta នៅក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៥ ឧសភា ២០២៥។

ថ្នាក់ដឹកនាំទាំងពីរយល់ឃើញដូចគ្នាថា សេដ្ឋកិច្ចប្រទេសទាំងពីរគឺជួយគ្នាទៅវិញទៅមកគឺថា ឥណ្ឌូនេស៊ីមានសន្តិសុខផ្នែកថាមពល ជាប្រទេសសម្បូរថាមពល ខណៈកម្ពុជាមានសន្តិសុខផ្នែកស្បៀង ដូច្នេះគឺប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមក។
យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញអំពីភាពល្អប្រសើរនៃលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៤ ម៉ឺននាក់ កើន៧%៕

អត្ថបទ៖ ឡេង ដេត
The post ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី សិក្សាបើកជើងហោះហើរមកខេត្តសៀមរាប appeared first on Kampuchea Thmey Daily.