ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ   The post ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ   appeared first on Kampuchea Thmey Daily.

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ខេត្តកោះកុង កំពុងត្រូវបានក្រសួងបរិស្ថានបង្ហាញឱ្យឃើញថា មានខ្យល់សារធាតុបំពុលកម្រិតខ្ពស់ជាងគេ ក្នុងចំណោមខេត្តចំនួន៣ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ដោយឡែកពលរដ្ឋមួយចំនួនបានដឹងព័ត៌មាននេះ និងមួយចំនួនទៀតពុំទាន់ដឹងនៅឡើយទេ។

យោងតាមក្រសួងបរិស្ថាន គិតចាប់ពីរសៀលវេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ មករា និងព្រឹកម៉ោង៧:០០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡើងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ 

ដោយឡែកខេត្តចំនួន៤ រួមមាន៖ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងសៀមរាម បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយ។ ហើយខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច។

ទាក់ទិនការប្រែប្រួលធាតុអាកាសក៏គួរឱ្យបារម្ភនេះ ត្រូវបានអ្នកស្រី មុំ និងលោក ជួន រក្សា តំណាងប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អះអាងនៅថ្ងៃទី២៥ ខែមករានេះថា ពួកគាត់មិនទាន់បានដឹងព័ត៌មានខ្យល់ពុលកម្រិតខ្ពស់នេះទេ ទើបពុំដឹងពីវិធីសាស្រ្តការពារបង្ការ។

 ជាក់ស្តែងនៅពេលដឹងដំណឹងនេះ ពួកគាត់នឹងចូលរួមអនុវត្តវិធានការបង្ការការពារ ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗតាមរយៈខ្យល់ពុល។

ដោយឡែកលោក ផើង មឿង នាយកសាលារៀនបឋមសិក្សាទីរួមខេត្ត និងយុវតី ថាវ៉ាន់ លើកឡើងថា ពួកគាត់បានទទួលព័ត៌មានអំពីខ្យល់បំពុលកម្រិតខ្ពស់នេះហើយតាមរយៈការជូនដំណឹងពីក្រសួងបរិស្ថាន ដូច្នេះពួកគាត់បានពាក់ម៉ាស់ ផឹកទឹកឱ្យបានច្រើន និងណែនាំដល់សិស្សានុសិស្សធ្វើអនាម័យសុខភាពគ្រប់ពេលវេលា។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ក៏បានប្រកាសព័ត៌មានស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។ 

ដោយក្រសួងជំរុញដល់សាធារណជនទាំងអស់តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម៖ ទី១-បន្តតាមដានីស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយឬគេហទំព័ររបស់ក្រសួងបរិស្ថាន។ ទី២-ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់។

ទី៣- បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក ទី៤-កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និងខ្ពស់ខ្លាំង ឬពាក់ម៉ាសក្នុងករណីចាំបាច់ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ទី៥-ត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ និងទី៦-ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក៕

អត្ថបទៈសិរីវឌ្ឍនៈ

The post ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ   appeared first on Kampuchea Thmey Daily.