ក្នុងសៀវភៅចិនបុរាណថា គ្រឿងក្នុងរបស់មាន់មួយប្រភេទ ជាឱសថជួយតម្រងនោម
នៅក្នុងអត្ថបទវិទ្យាសាស្ត្រចិនបុរាណ បានសរសេរថា សាច់មាន់ប្រៀបដូចជាឱសថដ៏មានតម្លៃ ដែល... The post ក្នុងសៀវភៅចិនបុរាណថា គ្រឿងក្នុងរបស់មាន់មួយប្រភេទ ជាឱសថជួយតម្រងនោម appeared first on Kampuchea Thmey Daily.

នៅក្នុងអត្ថបទវិទ្យាសាស្ត្រចិនបុរាណ បានសរសេរថា សាច់មាន់ប្រៀបដូចជាឱសថដ៏មានតម្លៃ ដែលមានអត្ថប្រយោជន៍ច្រើនជាងអ្វីដែលមនុស្សជាច្រើនគិត។ ជាពិសេសវាជួយបំប៉នឈាម មានប្រយោជន៍ចំពោះតម្រងនោម និងរាងកាយទាំងមូលរបស់មនុស្ស។
នៅក្នុងសាច់មាន់ មានសរីរាង្គពិសេសមួយដែលមានក្លិនឈ្ងុយឆ្ងាញ់ និងមានគុណតម្លៃអាហារូបត្ថម្ភខ្ពស់ នោះគឺកោះមាន់។ នៅក្នុងអត្ថបទវេជ្ជសាស្ត្រចិន មានសុភាសិតមួយថា «មាន់មួយក្បាល វាមានតម្លៃថ្នាំបីមុខ» ដែលបង្ហាញពីអត្ថប្រយោជន៍នៃការបរិភោគមាន់តាមរបៀបត្រឹមត្រូវ។

កោះមាន់ជាគ្រឿងក្នុងមួយដែលមានរសជាតិផ្អែម ប្រើដើម្បីព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជាការមិនរំលាយអាហារ (សំណល់អាហារដែលពិបាករំលាយ) វាក៏ជួយបំបែកគ្រួសក្នុងតម្រងនោម និងព្យាបាលជំងឺតម្រងនោមផងដែរ។ ជាមួយគ្នានោះថែមទៀត កោះមាន់ក៏មានប្រយោជន៍ផងដែរក្នុងការព្យាបាលការនោមញឹកញាប់ ការនោមមិនពេញលេញ និងសូម្បីតែគ្រួសក្នុងតម្រងនោម។
បំប៉នតម្រងនោម និងពង្រឹងសមត្ថភាពផ្លូវភេទ
នៅក្នុងកោះមាន់ មានលក្ខណៈសម្បត្តិល្អសម្រាប់ចិញ្ចឹមតម្រងនោម។ ជួយកែលម្អមុខងារតម្រងនោម និងជួយការពាររោគសញ្ញាផ្សេងៗ បណ្តាលមកពីមុខងារតម្រងនោមមិនប្រក្រតី វាក៏ជួយពង្រឹងសមត្ថភាពផ្លូវភេទទាំងបុរស និងស្ត្រីផងដែរ។ វាសំបូរទៅដោយសារធាតុចិញ្ចឹម និងបង្កើនកម្លាំងនៃរាងកាយ។
ពង្រឹងដោយជាតិដែក និងបំប៉នភ្នែក
នៅក្នុងកោះមានផ្ទុកវីតាមីន A ច្រើន ដែលល្អខ្លាំងណាស់សម្រាប់ចិញ្ចឹមភ្នែក និងកាត់បន្ថយភាពអស់កម្លាំងភ្នែក។ លើសពីនេះ គ្រឿងក្នុងមួយប្រភេទនេះ សម្បូរទៅដោយជាតិដែក។ ជាពិសេសជាតិដែក ជួយការពារ និងកាត់បន្ថយភាពស្លេកស្លាំង ដែលបណ្តាលមកពីកង្វះជាតិដែក។
ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
នោះមាន់មានប្រយោជន៍ខ្លាំងណាស់សម្រាប់លំពែងនិងក្រពះ (ប្រព័ន្ធរំលាយអាហារ) ជួយព្យាបាលអាការ ហើមពោះ ចុកពោះ ជាពិសេស វាអាចត្រូវបានគេប្រើរួមជាមួយនឹងអាហារផ្សេងទៀតដូចជាផ្លែបឺរីនិងផ្លែម៉ាល់ ដើម្បីព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ និងការបាត់បង់ចំណង់អាហារ។
ទោះបីគ្រឿងក្នុងមាន់ប្រភេទនេះមានប្រយោជន៍ច្រើនក៏ដោយ ប៉ុន្តែដោយសារវាជាសរីរាង្គមួយក្នុងប្រព័ន្ធរំលាយអាហាររបស់មាន់ ជាញឹកញាប់មានការប្រមូលផ្តុំនៃកាកសំណល់អាហារ និងបាក់តេរី មេរោគឆ្លងពីអាហារ ដូច្នេះហើយ អ្នកត្រូវសម្អាតវាឲ្យបានត្រឹមត្រូវមុនពេលចម្អិនញ៉ាំ។ កោះមាន់ក៏អាចបង្កគ្រោះថ្នាក់សម្រាប់អ្នកជំងឺជំងឺរលាកសន្លាក់ហ្គោដ។ ដោយសារតែវាមានផ្ទុកសារធាតុ purines ដែលអាចធ្វើឲ្យរោគសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ អ្នកដែលមានជំងឺរលាកសន្លាក់ហ្គោដ គួរតែចៀសវាងការបរិភោគវា។
ជាមួយនឹងអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះ កោះមាន់គឺជារូបមន្តឱសថដ៏មានតម្លៃក្នុងឱសថបុរាណចិន ទាំងអាហារបំប៉នរាងកាយ និងជួយថែរក្សាសុខភាពទូទៅ។ ទោះជាយ៉ាងណាក៏ដោយ ការសម្អាត និងការចម្អិនឱ្ឲ្យបានត្រឹមត្រូវមានសារៈសំខាន់ណាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីគ្រឿងក្នុងរបស់សត្វមាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស៊ុបក្ដៅៗ ឬប្រភេទ Hot pot មនុស្ស ៥ ក្រុមមិនគួរទទួលទានដាច់ខាត
The post ក្នុងសៀវភៅចិនបុរាណថា គ្រឿងក្នុងរបស់មាន់មួយប្រភេទ ជាឱសថជួយតម្រងនោម appeared first on Kampuchea Thmey Daily.