កំណាត់ផ្លូវ ២០២ រងការខូចខាតផ្នែកមួយចំនួនកើតជាជង្ហុកធំៗ ជាច្រើន
កំណាត់ផ្លូវ ២០២ រងការខូចខាតផ្នែកមួយចំនួនកើតជាជង្ហុកធំៗ ជាច្រើន... The post កំណាត់ផ្លូវ ២០២ រងការខូចខាតផ្នែកមួយចំនួនកើតជាជង្ហុកធំៗ ជាច្រើន appeared first on Kampuchea Thmey Daily.
ប្រជាពលរដ្ឋធ្វើដំណើរលើកំណាត់ផ្លូវ ២០២ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក សូមមេត្តាជួយពិនិត្យមើលផ្លូវមួយខ្សែនេះកំពុងរងការខូចខាតជាបណ្ដើរៗ ដោយផ្នែកមួយចំនួន កំពុងកើតជាជង្ហុក ដែលបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុ។
ជាក់ស្ដែងកំណាត់ផ្លូវកំពុងរងការខូចខាតនេះស្ថិតនៅលើកំណាត់ផ្លូវលេខ ២០២ ចាប់ពីផ្លូវម៉ៅសេទុង ដល់ផ្លូវ ២៥៣ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក វិចិត្រ ជាអាណាព្យាបាលសិស្សសាលាទឹកល្អក់ បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា ពេលលោកធ្វើដំណើរម្ដងៗ តែងជួបផលពិបាកដូចជា មើលជង្ហុកមិនឃើញពេលមានភ្លៀងធ្លាក់ ហើយចំពោះបញ្ហានេះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរជួយរកដំណោះស្រាយក្នុងការជួសជុល ឬ ពន្លឿនការជួសជុលកំណាត់ផ្លូវកំពុងរងខូចខាតមួយនេះផង ដោយសារតែអាចបង្កគ្រោះជាយថាហេតុណាមួយ។
ចំណែក អ្នកមីង វត្តី ដែលជាប្រជាពលរដ្ឋ ក៏បានលើកឡើងដែរថា មិនមែនទើបតែខូចនោះទេ គឺ ខូចជាយូរណាស់មកហើយ តែមិនឃើញខាងអាជ្ញាធរមកជួសជុល ឬ ស្ថាបនា ទាល់តែសោះ ធ្វើឲ្យពលរដ្ឋជួបការលំបាកជាខ្លាំងពេលធ្វើដំណើរ ពិសេសពេលមានភ្លៀង និងទឹកដក់នៅពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកក្នុងជង្ហុក អ្នកដំណើរមើលមិនឃើញ ជិះធ្លាក់ជង្ហុកដួលម្តងៗ ទៅហើយ លំបាកធ្វើដំណើរ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងដែរថា ចំពោះផ្លូវជង្ហុកសំបុកមាន់នេះ ខាងរដ្ឋបាលខណ្ឌ បានប្រគល់ការងារឲ្យសាលាសង្កាត់ ត្រួតពិនិត្យមើល ព្រោះនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយពិនិត្យមើលថា ជង្ហុកណាដែលខាងសង្កាត់ជួសជុលមិនកើត ត្រូវធ្វើរបាយការណ៍ជូនរដ្ឋបាលខណ្ឌ ដើម្បីខាងខណ្ឌចុះសិក្សាចំណុចជង្ហុកនេះ ធ្វើរបាយការណ៍ជូនបន្តទៅសាធារណការរាជធានីភ្នំពេញ៕
អត្ថបទ ៖ ម៉េង
The post កំណាត់ផ្លូវ ២០២ រងការខូចខាតផ្នែកមួយចំនួនកើតជាជង្ហុកធំៗ ជាច្រើន appeared first on Kampuchea Thmey Daily.