កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ
ប្រទេសកូរ៉េខាងជើង បានប្រកាសពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មីដែលមានល្បឿនលឿនជាងសំឡេង១២ដង... The post កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ appeared first on Kampuchea Thmey Daily.
ប្រទេសកូរ៉េខាងជើង បានប្រកាសពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មីដែលមានល្បឿនលឿនជាងសំឡេង១២ដង ខណៈមេដឹកនាំ គីម ជុងអ៊ុន អួតអាងថា មីស៊ីលនេះមានសមត្ថភាពអស្ចារ្យអាចហោះទម្លុះខែលការពារគ្រប់ប្រភេទ។
តាមសេចក្តីរាយការណ៍របស់កាសែត Rodong Sinmun នៅថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥, លោក គីម និងកូនស្រី បានពិនិត្យមើលការធ្វើតេស្តមីស៊ីល ដែលហោះយ៉ាងត្រឹមត្រូវតាមគន្លង រួចក៏ធ្លាក់នៅគោលដៅក្នុងសមុទ្រនាចម្ងាយ ១ ៥០០គីឡូម៉ែត្រពីកន្លែងបាញ់បង្ហោះ។
ពាក់ព័ន្ធការបាញ់នេះ លោក គីម និយាយថា ការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មី គឺមានគោលបំណងបង្ហាញពីការត្រៀមលក្ខណៈរបស់ប្រទេសក្នុងសង្គ្រាមនុយក្លេអ៊ែរ។ វាអាចវាយប្រហារយ៉ាងមានឥទ្ធិពលលើគូប្រជែង ហើយបុកទម្លុះខែលការពារគ្រប់ប្រភេទ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងក្នុងឆ្នាំ២០២៥ ដែលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ហើយវាកើតឡើង ចំពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។
ជុំវិញរឿងនេះដែរ កូរ៉េខាងត្បូង បានថ្កោលទោសការបាញ់បង្ហោះនេះថាជាទង្វើបង្ករឿងជាថ្មី ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ។
ទន្ទឹមនោះ លោក Blinken បានអត្ថាធិប្បាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ បានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីចូលរួមជាមួយកូរ៉េខាងជើង ប៉ុន្តែការឆ្លើយតបតែមួយគត់របស់ពួកគេគឺ សកម្មភាពបង្កហេតុម្តងហើយម្តងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល១គ្រាប់ដំបូងចូលទឹកសមុទ្រ បើកឆាកទំព័រឆ្នាំថ្មី
The post កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ appeared first on Kampuchea Thmey Daily.