ការសិក្សា៖ ខ្យល់ពុល​ជំរុញ​ឱ្យខូច​​​លឿន​ដល់​ប្រព័ន្ធ​​ខួរក្បាល​របស់មនុស្សចាស់

យោងតាមការស្រាវជ្រាវថ្មីពីតៃវ៉ាន់ បានឱ្យដឹងថា ការបំពុលខ្យល់អាចធ្វើឱ្យខូចសុខភាពខួរក្បាលចំពោះមនុស្សចាស់ ​ស្របពេលប្រទេសជាច្រើនលើពិភពលោក.. The post ការសិក្សា៖ ខ្យល់ពុល​ជំរុញ​ឱ្យខូច​​​លឿន​ដល់​ប្រព័ន្ធ​​ខួរក្បាល​របស់មនុស្សចាស់ appeared first on Kampuchea Thmey Daily.

ការសិក្សា៖ ខ្យល់ពុល​ជំរុញ​ឱ្យខូច​​​លឿន​ដល់​ប្រព័ន្ធ​​ខួរក្បាល​របស់មនុស្សចាស់

យោងតាមការស្រាវជ្រាវថ្មី​​​មាន​មូលដ្ឋាន​ចេញពី​​តៃវ៉ាន់ បានឱ្យដឹងថា ខ្យល់​ពុល​អាចធ្វើឱ្យខូចសុខភាពខួរក្បាលចំពោះមនុស្សចាស់​ ស្របពេលប្រទេសជាច្រើនលើពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃខ្យល់ពុល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Central News ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បានរាយការណ៍កាលពីថ្ងៃអង្គារ​ទី​២៥​ខែ​មីនា។

(រូបភាព៖ AP)

ការសិក្សាថ្មីមួយដែលចេញផ្សាយដោយសាកលវិទ្យាល័យជាតិ Yang Ming Chiao Tung បានរកឃើញថា ខ្យល់ពុលអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំតាមរយៈក្លិន បង្កឱ្យមានការរលាក។ ការ​រលាក​នេះ​អាច​បំផ្លាញ​របាំង​ឈាម​ខួរក្បាល ដែល​នាំ​ឱ្យ​មាន​របួស​ដល់​សរសៃ​ឈាម​ខួរក្បាល ហើយចុងក្រោយ​ប៉ះពាល់​ដល់​សុខភាព​សរសៃប្រសាទ។

ដោយប្រើគំរូដើម្បីប៉ាន់ប្រមាណកម្រិតនៃការបំពុលបរិយាកាសរយៈពេល១០ឆ្នាំ អ្នកស្រាវជ្រាវបានសិក្សាលើមនុស្សពេញ​វ័យ​ចំនួន៤១២នាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលរស់នៅក្នុងតំបន់ជនបទ និងទីក្រុង។ ពួកគេក៏បានធ្វើតេស្តសាកល្បង​ការយល់ដឹង និងការស្កែន MRI (ការធ្វើរោគវិនិច្ឆ័យដោយគ្មានការឈឺចាប់ អនុញ្ញាតឱ្យគ្រូពេទ្យមើលឃើញបញ្ហា​​នៅទី​អាថ៌កំបាំង​បាន​ច្បាស់លាស់ សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកាន់តែមានប្រសិទ្ធភាព ) ដើម្បីវិភាគការផ្លាស់ប្តូរ​រចនាសម្ព័ន្ធខួរក្បាលរបស់ពួកគេ។

ការស្កែន MRI ក៏បង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងតំបន់ខួរក្បាល ដែលទទួលខុសត្រូវចំពោះការយកចិត្តទុកដាក់ និងការចងចាំ នៅពេលដែលកំហាប់សារធាតុពុលកើនឡើង។

(រូបភាព៖ Shutterstock)

លោកស្រី Yi-Fang Chuang សាស្ត្រាចារ្យរងនៅវិទ្យាស្ថានសុខភាពសាធារណៈនៃសាកលវិទ្យាល័យជាតិ Yang Ming Chiao Tung បានឱ្យដឹងថា ខ្យល់ពុលគឺជាកត្តាហានិភ័យសម្រាប់មុខងារនៃការយល់ដឹងចុះខ្សោយ ខណៈការ​សិក្សា​​នេះ​ជួយ​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​ការ​បំពុល​បរិយាកាស និង​សុខភាព​ខួរក្បាល​ចំពោះ​មនុស្ស​ចាស់។

លោកស្រី បានបន្ថែមថា ការកែលម្អគុណភាពខ្យល់គឺអាចលើកកម្ពស់សុខភាពខួរក្បាល និងមុខងារនៃការយល់ដឹងចំពោះ​មនុស្សចាស់ ដោយពន្យារហានិភ័យនៃជំងឺវង្វេងផងដែរ។

តាមការសិក្សាកន្លងមក ខ្យល់ពុលគឺជាមូលហេតុមួយដែលធ្វើឲ្យមនុស្សស្លាប់មុនអាយុ តាមរយៈផលប៉ះពាល់រយៈពេលវែង។ កម្រិត PM2.5 នៅក្នុងខ្យល់លើសកម្រិតអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និង បង្កើនហានិភ័យសម្រាប់ជំងឺរ៉ាំរ៉ៃផ្សេងទៀតជាពិសេសចំពោះ​កុមារ មនុស្សចាស់ និងស្រីមានផ្ទៃពោះ ខណៈប្រទេសជាច្រើននៅលើពិភព​លោក​ជា​ពិសេស​ប្រទេសក្នុងតំបន់អាស៊ីកំពុងប្រឈមនឹងការកើនឡើងនៃខ្យល់ពុលនេះ៕

(រូបភាព៖ Reuters)
(រូបភាព៖ PTI)

អត្ថបទ៖ ប៊ុន សុភាព

The post ការសិក្សា៖ ខ្យល់ពុល​ជំរុញ​ឱ្យខូច​​​លឿន​ដល់​ប្រព័ន្ធ​​ខួរក្បាល​របស់មនុស្សចាស់ appeared first on Kampuchea Thmey Daily.