កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៧២ ជាមួយទុន $២,៥ ពាន់លាន នៅត្រីមាសទី១

ក្នុងចំណោមគម្រោង វិនិយោគសរុប គម្រោង វិនិយោគដែលមានទីតាំងស្ថិត​នៅក្រៅតំបន់​សេដ្ឋកិច្ច​ពិសេសមានចំនួន ៩៩គម្រោង... The post កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៧២ ជាមួយទុន $២,៥ ពាន់លាន នៅត្រីមាសទី១ appeared first on Kampuchea Thmey Daily.

កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៧២ ជាមួយទុន $២,៥ ពាន់លាន នៅត្រីមាសទី១

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ជាមួយទំហំទឹកប្រាក់ប្រមាណ២,៥​ពាន់​លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។

ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។

ក្នុងចំណោមគម្រោង វិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត​នៅក្រៅតំបន់​សេដ្ឋកិច្ច​ពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំង​ស្ថិតនៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។

សម្រាប់ខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០​គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើត​ការងារ​បានប្រមាណជិត ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង៕

The post កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៧២ ជាមួយទុន $២,៥ ពាន់លាន នៅត្រីមាសទី១ appeared first on Kampuchea Thmey Daily.