កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន

កងកម្លាំងចម្រុះនៃកងទ័ពរំដោះជាតិការ៉ែន (KNLA) បានបើកការវាយប្រហារជាបន្តបន្ទាប់លើជំរុំយោធាមីយ៉ាន់ម៉ា នាំឲ្យកងទ័ព និងមន្ត្រីប៉ូលិសរត់ភៀសខ្លួន... The post កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន appeared first on Kampuchea Thmey Daily.

កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន

កងកម្លាំងចម្រុះនៃកងទ័ពរំដោះជាតិការ៉ែន (KNLA) បានបើកការវាយប្រហារជាបន្តបន្ទាប់លើជំរុំយោធាមីយ៉ាន់ម៉ា នាំឲ្យកងទ័ព និងមន្ត្រីប៉ូលិសរត់ភៀសខ្លួនឆ្លងព្រំដែនចូលប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima នៅថ្ងៃទី០៨ខែឧសភា។

​លោក Padoh Saw Eh Na លេខាធិការ​ស្រុក​នៃ​សហភាព​ជាតិ​ Karen (KNU) ស្រុក Mergui-Dawei ការ​វាយលុក​បាន​ចាប់​ផ្តើម​នៅ​សប្តាហ៍​ទី​បី​នៃ​ខែ​មេសាលើជំរុំយុទ្ធសាស្ត្រ Htee Khee ក្នុងទីប្រជុំជន Dawei តំបន់ Tanintharyi ។ ចាប់តាំងពីពេលនោះមក របបយោធាបានពឹងផ្អែកយ៉ាងខ្លាំងលើការវាយប្រហារតាមអាកាស និងបេសកកម្មផ្គត់ផ្គង់ពីលើអាកាស ដោយសារផ្លូវដីទៅកាន់ជំរំត្រូវបានកាត់ផ្តាច់។

បុគ្គលិកជាង ៣០នាក់ រួមទាំងមន្ត្រីប៉ូលិស៩នាក់ទៀត បានភៀសខ្លួនទៅកាន់ប្រទេសថៃក្នុងអំឡុងសប្តាហ៍ដំបូងនៃខែឧសភា ខណៈពេលដែលតួលេខពិតប្រាកដមិនទាន់ដឹងច្បាស់នៅឡើយ។ ប្រភពរាយការណ៍ថា ទាហានបានរត់គេចខ្លួនជាក្រុមតូចៗ ដោយអ្នកខ្លះបានយកអាវុធទៅជាមួយ។ តាមប្រភពស្និទ្ធនឹងយោធាការរត់គេចនេះមិនបានកើតឡើងភ្លាមៗទេ ពួកគេបានចាកចេញជាដំណាក់កាល។

ទោះយ៉ាងណាការ​ប៉ះ​ទង្គិច​នៅ​តែ​បន្ត​នៅ​ជិត​តំបន់​យុទ្ធសាស្ត្រ Htee Khee។ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា កម្លាំង​តស៊ូ​ក៏​បាន​វាយ​ប្រហារ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​រដ្ឋាភិបាល​នៅ​ស្ពាន Pauk Taing ជា​ផ្លូវ​ចូល​សំខាន់​ចូល​ក្រុង Dawei ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស។ ជាការឆ្លើយតប យោធាមីយ៉ាន់ម៉ាបានរឹតបន្តឹងសន្តិសុខ និងបង្កើនប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងតំបន់នេះ។ ការពង្រឹងទាំងនេះត្រូវបានបញ្ជូនតាមរយៈផ្លូវអាកាស និងផ្លូវគោក៕

អត្ថបទ៖ ប៊ុន​ សុភាព

The post កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន appeared first on Kampuchea Thmey Daily.