ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

វិនិយោគ នៅកម្ពុជា កំពុងមានកំណើនគួរឱ្យ​កត់សម្គាល់នៅក្នុងឆ្នាំ២០២៤... The post ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីស្ថានភាពវិនិយោគ នៅកម្ពុជា កំពុងមានកំណើនគួរឱ្យ​កត់សម្គាល់នៅក្នុងឆ្នាំ២០២៤ កាលានុវត្តភាព ក៏ដូចជានិន្ននាការនៃ កំណើនសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ បានដឹកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការ​ងារ​សម្រាប់​​​យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានការចូលរួម​តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គ.ស.រ.ជ. និងសភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងវិស័យឯកជន សរុបប្រមាណ ៩០ រូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង៖ ១.ពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងយន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), ២. កិច្ចពិភាក្សាលើវឌ្ឍន​ភាពការ​ងារ បញ្ហាប្រឈម និងសំណូមពរ ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសន្ទនារវាងក្រុម​ការងារផ្នែករាជរដ្ឋាភិបាល និងផ្នែក ឯកជនតាមវិស័យទាំង១៦ និងទី៣.ពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត វិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖ របៀបវារៈ និងគោល​បំណងនៃកិច្ចប្រជុំ, សារៈសំខាន់នៃយន្តការ G-PSF ក្នុងការរួមចំណែក​ធ្វើឱ្យ​កាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជា, វិធានការកែទម្រង់មុតស្រួច​ជាកញ្ចប់សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជនលើកទី១៩, សាវតារនៃការបង្កើតការពង្រឹង និងពង្រីកតួនាទីភារកិច្ច ក៏ដូចជាវិសាលភាពការងារ របស់ គណៈ​កម្មាធិការសម្របសម្រួលការ​ងារ​សម្រាប់​​​យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.រ.ជ.) និងការពង្រីកវិសាលភាព​ជាបន្តបន្ទាប់របស់ក្រុមការងារតាមវិស័យនៃយន្តការ G-PSF ក៏ដូចជាវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានក្នុងយន្តការ G-PSF នាពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីស្ថានភាពវិនិយោគ នៅកម្ពុជា កំពុងមានកំណើនគួរឱ្យ​កត់​សម្គាល់​ក្នុងឆ្នាំ២០២៤ កាលានុវត្តភាព ក៏ដូចជានិន្ននាការនៃ កំណើនសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ, វឌ្ឍនភាពនៃការងាររៀបចំ និងដាក់ឱ្យប្រើ​ប្រាស់ជា​ផ្លូវការ​នូវប្រព័ន្ធចុះ បញ្ជីគម្រោងវិនិយោគតាម Online (cdcIPM), យន្តការជំរុញ និងទាក់ទាញវិនិ​យោគពីបរទេស, ការផ្តល់កិច្ច សម្រួល និងសេវាថែទាំវិនិយោគ ព្រមទាំងយន្តការនៃកិច្ចសន្ទនាទ្វេភាគីរវាងរដ្ឋាភិបាល តំណាងដោយ ក.អ.ក. ជាមួយនឹងផ្នែកឯកជន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះនានាកន្លងមកផងដែរ។

តំណាងសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូ​លរួមជាមួយរាជរដ្ឋាភិបាល និងការផ្តល់កិច្ចសហការនានា សំដៅជំរុញដល់ដំណើរការនៃការអនុវត្តយន្តការ G-PSF ឱ្យកាន់តែមាន ភាពប្រសើរឡើងថែម​មួយកម្រិតទៀត។

តំណាងសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីការកត់សម្គាល់ បញ្ហាប្រឈមចម្បងៗ និងសំណូមពរសំខាន់ៗមួយចំនួនរបស់វិស័យឯកជនដែលពាក់ព័ន្ធទៅនឹងការ អនុវត្តការងារក្នុងយន្តការ G-PSF កន្លងមក ក៏ដូចជាការកំណត់នូវរបបនៃកិច្ចប្រជុំរវាងក្រុមការងារផ្នែក ឯកជន និងផ្នែករាជរដ្ឋាភិបាលតាមវិស័យទាំង១៦ ផងដែរ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅក្នុងឆ្នាំ ២០២៤ រាជរដ្ឋាភិបាល​កម្ពុជាបានអនុម័ត​គម្រោង​វិនិយោគចំនួន ៤១៤ គម្រោង កើន​​​ពី ២៦៨ គម្រោងនៅឆ្នាំ ២០២៣ ស្មើនឹង ៥៤%។

ទំហំទុនវិនិយោគទទួលបានចំនួន ៩ ៦០០ លានដុល្លារ កើនឡើង ៤០% នៅក្នុងឆ្នាំ ២០២៤ ធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួនតែ ៤ ៩២៧ លានដុល្លារ៕

The post ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ appeared first on Kampuchea Thmey Daily.