អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ទាល់តែមានមនុស្សពូកែច្រើន ទើបប្រទេសរីកចម្រើនខ្លាំង
ភ្នំពេញ ៖ ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន។ នេះគឺជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា «នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ពោលគឺជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ពោរពេញដោយសមត្ថភាព ខ្លាំងពូកែ និងមានទាំងជំនាញទន់ សីលធម៌ល្អ សុខភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងមានមនសិការស្នេហាជាតិខ្ពស់»។ លោក ប៉ែន បូណា បន្តថា បន្ទាប់ពីមូលធនមនុស្ស គឺកត្តាសេដ្ឋកិច្ច ដែលជាមុំទី២នៃយុទ្ធសាស្ត្របញ្ចកោណ ពីព្រោះប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានឥទ្ធិពល ទាល់តែមានសេដ្ឋកិច្ចខ្លាំង។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឱ្យយុវជនខិតខំ
ភ្នំពេញ ៖ ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន។
នេះគឺជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា «នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ពោលគឺជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ពោរពេញដោយសមត្ថភាព ខ្លាំងពូកែ និងមានទាំងជំនាញទន់ សីលធម៌ល្អ សុខភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងមានមនសិការស្នេហាជាតិខ្ពស់»។

លោក ប៉ែន បូណា បន្តថា បន្ទាប់ពីមូលធនមនុស្ស គឺកត្តាសេដ្ឋកិច្ច ដែលជាមុំទី២នៃយុទ្ធសាស្ត្របញ្ចកោណ ពីព្រោះប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានឥទ្ធិពល ទាល់តែមានសេដ្ឋកិច្ចខ្លាំង។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឱ្យយុវជនខិតខំរៀនសូត្រនិងចាប់យកឱកាសដែលរាជរដ្ឋាភិបាលផ្តល់ជូនដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលខ្លាំងពូកែនិងជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិទៅថ្ងៃអនាគតស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

លោក ប៉ែន បូណា បន្តថា ការចូលរួមរបស់យុវជនពិតជាមានសារសំខាន់ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
សូមបញ្ជាក់ថា បាឋកថានេះ បានធ្វើឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការថ្លែងសុន្ទរកថា ស្វាគមន៍ពី លោកឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ និងដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសរុបប្រមាណជាង ៦០០ នាក់៕