អាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើកម្មវិធីមីស៊ីលចម្ងាយឆ្ងាយរបស់ប៉ាគីស្ថាន
ប៉ាគីស្ថាន បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៩៨ ហើយបានក្លាយជាប្រទេសទី... The post អាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើកម្មវិធីមីស៊ីលចម្ងាយឆ្ងាយរបស់ប៉ាគីស្ថាន appeared first on Kampuchea Thmey Daily.
ប៉ាគីស្ថាន កាលពីថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ បានរងទណ្ឌកម្មថ្មីបន្ថែមទៀតពីសហរដ្ឋអាមេរិក ចំពោះកម្មវិធីផលិតមីស៊ីលប៉ាលិស្ទិករយៈចម្ងាយឆ្ងាយរបស់ខ្លួន។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មថ្មី នឹងត្រូវដាក់លើក្រុមហ៊ុនរដ្ឋប៉ាគីស្ថាន National Development Complex និងក្រុមហ៊ុនចំនួន៣ផ្សេងទៀត ក្នុងគោលដៅទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ និងមធ្យោបាយដឹកជញ្ជូនរបស់ប៉ាគីស្ថាន។
ក្រុមហ៊ុនដែលរងទណ្ឌកម្ម នឹងត្រូវបង្កកទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធនឹងអាមេរិក និងរារាំងជនជាតិអាមេរិកពីការធ្វើជំនួញជាមួយពួកគេ។
ជាការឆ្លើយតប ក្រសួងការបរទេសប៉ាគីស្ថាន បានលើកឡើងថា សកម្មភាពរបស់អាមេរិកគឺជារឿងគួរឲ្យសោកស្ដាយ និងលម្អៀង ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ ក្នុងគោលបំណងបញ្ជាក់ឲ្យឃើញពីភាពមិនស្មើគ្នាផ្នែកយោធា ពោលគឺលម្អៀងទៅលើឥណ្ឌា ដែលជាគូប្រជែង និងមានអរិភាពជាមួយប៉ាគីស្ថាន។
សូមបញ្ជាក់ថា ប៉ាគីស្ថាន បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៩៨ ហើយបានក្លាយជាប្រទេសទី៧លើពិភពលោក ដែលធ្វើដូច្នេះ។ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រអាតូមិច បានប៉ាន់ប្រមាណថា ឃ្លាំងអាវុធរបស់ប៉ាគីស្ថាន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ១៧០គ្រាប់៕
ដោយ៖ ឈាង
The post អាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើកម្មវិធីមីស៊ីលចម្ងាយឆ្ងាយរបស់ប៉ាគីស្ថាន appeared first on Kampuchea Thmey Daily.