អតីតស្វាមី សាន់ឆាយ ត្រូវគេជេរថាមានពុតត្បុត ក្រោយទ្រហោរយំ រំលែកទុក្ខភរិយា
រូបលោកបានប្រឈមនឹងការរិះគន់ពីមហាជនថា ជាមនុស្សពុតត្បុត ពេលដែលភរិយានៅមានជីវិត គាត់មិនបានធ្វើល្អជាមួយឡើយ ជាពិសេសបែរជាធ្វើបាបផ្លូវចិត្តនាង... The post អតីតស្វាមី សាន់ឆាយ ត្រូវគេជេរថាមានពុតត្បុត ក្រោយទ្រហោរយំ រំលែកទុក្ខភរិយា appeared first on Kampuchea Thmey Daily.

បន្ទាប់ពី Barbie Hsu ឬតួសាន់ឆាយបានទទួលមរណភាព អតីតស្វាមី Wang Xiaofei បានហោះទៅកាន់កោះតៃវ៉ាន់ភ្លាមៗ។ រូបភាពរបស់លោកទ្រហោរយំ រហូតដល់ថ្នាក់ហើមភ្នែក បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ Wang Xiaofei ត្រូវបានគេរិះគន់ថា ធ្វើពុតចំពោះការស្លាប់របស់ អទីតភរិយាតែប៉ុណ្ណោះ។ ជាពិសេស នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ អ្នកជំនួញប្រុសបានបញ្ចេញមតិនៅខាងក្រោមវីដេអូចាស់របស់គូស្នេហ៍ដែលចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយថា «មនុស្សស្លាប់ គួរតែជាខ្ញុំវិញទេ»។
ការអត្ថាធិប្បាយរបស់ Wang Xiaofei បានក្លាយជាចំណុចសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងឆាប់រហ័ស រហូតឡើងដល់លេខ១ លើការស្វែងរកដ៏ក្តៅគគុករបស់ Weibo។ រូបលោកបានប្រឈមនឹងការរិះគន់ពីមហាជនថា ជាមនុស្សពុតត្បុត ពេលដែលភរិយានៅមានជីវិត គាត់មិនបានធ្វើល្អជាមួយឡើយ ជាពិសេសបែរជាធ្វើបាបផ្លូវចិត្តនាងយ៉ាងធ្ងន់ធ្ងរបំផុត ហើយនៅពេលដែលនាងស្លាប់ គាត់បែរជាមកស្រែកយំដូចជាតួកំសត់ទៅវិញ។
មិនតែប៉ុណ្ណោះ អ្នកផ្សេងទៀតថែមទាំងបញ្ចេញមតិបន្ថែមថា អ្នកជំនួញទួញសោកហាក់ធ្វើដូចជា Barbie ជាប្រពន្ធបច្ចុប្បន្នរបស់គាត់! ពេលនេះ លោកសមនឹងទទួលពានរង្វាន់អូស្ការខ្លាំងណាស់។ ក្នុងពេលដែលអ្នកខ្លះជំរុញឲ្យលោកទៅនៅជាមួយសាន់ឆាយថែមទៀតផង។
យ៉ាងណា អ្វីដែលកាន់តែធ្វើឲ្យមហាជនស្អប់ខ្ពើម Wang Xiaofei កាន់តែខ្លាំងនោះគឺថា សាន់ឆាយហាក់ទទួលរងទុក្ខលំបាកក្នុងជីវិតច្រើនហួសប្រមាណ ចាប់តាំងពីរៀបការជាមួយស្វាមីជាង១០ឆ្នាំមក។ មានម្ដងៗនាងវិះតែបាត់បង់ជីវិត នៅពេលដែលនាងសម្រាលកូន ស្រាប់តែបេះដូងលែងដើរ ដែលនោះបង្ហាញពីការមិនយកចិត្តទុកដាក់ពីស្វាមី ក្នុងកំឡុងពេលពរពោះ។ក្រោយមកទៀត នាងបានពរពោះកូនទី៣ ប៉ុន្តែជារឿងសោកស្ដាយ នាងបានរលូតកូនចំពេលដែលទទួលដំណឹងស្វាមីលួចមានស្រី។ សូម្បីតែម្ដាយក្មេក ក៏ជេរស្ដីមកលើរូបនាងមិនសមទំនង រហូតនាងទ្រាំលែងបានទើបសម្រេចដាក់ពាក្យលែងលះនៅឆ្នាំ ២០២១។
គួរបញ្ចាក់បន្ថែមទៀតថា Barbie Hsu និង Wang Xiaofei បានរៀបការនៅឆ្នាំ ២០១១ បន្ទាប់ពីទំនាក់ទំនងបានត្រឹមតែ ៤៩ ថ្ងៃប៉ុណ្ណោះ។ ពួកគេមានកូនពីរនាក់ជាមួយគ្នា កូនស្រីអាយុ ១១ ឆ្នាំ និងកូនប្រុសអាយុ ៩ ឆ្នាំ។ នៅឆ្នាំ ២០២១ ប្តីប្រពន្ធនេះបានលែងលះគ្នា ហើយព្យុះបានចាប់ផ្តើមបន្ទុះចេញពីទីនេះ។ អ្នកទាំងពីរបន្តប្តឹង និងវាយប្រហារគ្នានៅលើបណ្តាញសង្គមឥតឈប់ឈរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព
The post អតីតស្វាមី សាន់ឆាយ ត្រូវគេជេរថាមានពុតត្បុត ក្រោយទ្រហោរយំ រំលែកទុក្ខភរិយា appeared first on Kampuchea Thmey Daily.