អណិកជនខ្មែរម្នាក់ចង់កសាងវត្តធំជាងគេមួយនៅអាមេរិក

ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរលោកស្រី Lyna Lam បានជម្រាបប្រធានព្រឹទ្ធសភាថា លោកស្រីនិងក្រុមគ្រួសារចង់កសាងវត្តធំជាងគេមួយកន្លែងនៅរដ្ឋកាលីហ្វូ័រញ៉ា ស.រ.អា The post អណិកជនខ្មែរម្នាក់ចង់កសាងវត្តធំជាងគេមួយនៅអាមេរិក appeared first on Kampuchea Thmey Daily.

អណិកជនខ្មែរម្នាក់ចង់កសាងវត្តធំជាងគេមួយនៅអាមេរិក

ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរលោកស្រី Lyna Lam បានជម្រាបប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថាលោកស្រីនិងក្រុមគ្រួសារចង់កសាងវត្តធំជាងគេមួយកន្លែងនៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហូ័រញ៉ា សហរដ្ឋអាមេរិកដើម្បីចូលរួមលើកកម្ពស់ពុទ្ធសាសនា។

លើកឡើងក្នុងជំនួបជាមួយសម្ដេចតេជោកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ នៅវិមាន៧មករា រាជធានីភ្នំពេញ លោកស្រី Lyna Lam ថាគោលបំណងសំខាន់នៃការកសាងវត្តនេះ គឺសម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមដល់សហគមន៍ខ្មែរគោរពប្រតិបត្តិព្រះពុទ្ធសាសនា សម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ សម្រាប់កម្មវិធីផ្លាស់ប្តូរព្រះសង្ឃ ជាពិសេសព្រះសង្ឃនិមន្តមកពីកម្ពុជា និងសម្រាប់ដាក់តម្កល់និងថែរក្សាឯកសារពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ថាសម្ដេចពិតជារីករាយ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់លោកស្រី និងក្រុមគ្រួសារ  ក្នុងការថែរក្សាអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដើមដ៏ចំណាស់របស់ខ្មែរ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់បងប្អូនខ្មែរ។

សម្ដេចថា៖ «ទោះបីយើងរស់នៅទីណាកន្លែងណាក៏ដោយ យើងរួមគ្នា និងជួយគ្នា ក្នុងនាមជាជនជាតិខ្មែរតែមួយ»។

លោកស្រី Lyna Lam ជាជនភៀសខ្លួនពីរបបខ្មែរក្រហមទៅនៅអាមេរិក។ លោកស្រីជាស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ និងជាភរិយារបស់លោក Chris Larseen នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc.។

បច្ចុប្បន្ននៅសហរដ្ឋអាមេរិកមានវត្តខ្មែរចំនួន១៤១វត្ត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អណិកជនខ្មែរម្នាក់ចង់កសាងវត្តធំជាងគេមួយនៅអាមេរិក appeared first on Kampuchea Thmey Daily.