ហ៊ូធីបាញ់ទម្លាក់យន្តហោះផ្ទុកអាកាសយានិកកងទ័ពជើងទឹកអាមេរិក២នាក់
អាកាសយានិកកងទ័ពជើងទឹកសហរដ្ឋអាមេរិកពីរនាក់ត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមហ៊ូធីនៅសមុទ្រក្រហម... The post ហ៊ូធីបាញ់ទម្លាក់យន្តហោះផ្ទុកអាកាសយានិកកងទ័ពជើងទឹកអាមេរិក២នាក់ appeared first on Kampuchea Thmey Daily.
ការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera បានឲ្យដឹងថា យន្តហោះនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលប្រតិបត្ត្តិការហោះហើរដោយអាកាសយានិកពីរនាក់ត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាមហ៊ូធីនៅសមុទ្រក្រហម។
តាមសេចក្តីរាយការណ៍នោះ ក្រុមហ៊ូធីនៅប្រទេសយេម៉ែន បានអះអាងថា ១ថ្ងៃមុននៃការបាញ់ទម្លាក់ ពួកគេបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ USS Harry S Truman ក្នុងប្រតិបត្តិការដែលនាំឱ្យបាញ់ទម្លាក់យន្តហោះ F-18។
បើតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) អាកាសយានិកទាំងពីរនាក់ត្រូវបានសង្គ្រោះដោយម្នាក់រងរបួសស្រាល បន្ទាប់ពីបានហោះចេញពីនាវាផ្ទុកយន្តហោះកាលពីព្រឹកថ្ងៃអាទិត្យ។ CENTCOM បាននិយាយថាឧប្បត្តិហេតុនេះ «មិនមែនដោយសារតែភ្លើងនៃអរិភាពទេ ហើយការស៊ើបអង្កេតពេញលេញកំពុងដំណើរការ»។
គួរបញ្ជាក់ថា ក្រុមហ៊ូធីបានវាយប្រហារម្តងហើយម្តងទៀតលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក។ ក្រុមនេះនិយាយថា ការវាយប្រហាររបស់ខ្លួនគឺនៅក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលបានធ្វើអំពើប្រល័យពូជសាសន៍អស់រយៈពេលជាងមួយឆ្នាំ សម្លាប់មនុស្សជាង៤៥០០០នាក់។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានសន្យាសងសឹកក្រុមឧទ្ទាម ហ៊ូធី បន្ទាប់ពីពួកគេបានបាញ់មីស៊ីលទៅលើក្រុង Tel Aviv របស់អ៊ីស្រាអែល។
កងកម្លាំងអាមេរិក និងអង់គ្លេសបានវាយប្រហារម្តងហើយម្តងទៀតលើគោលដៅក្រុមហ៊ូធីក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។
កន្លងមក អ៊ីស្រាអែល ក៏បានវាយប្រហារទៅលើក្រុមហ៊ូធី រួមទាំងការវាយលុកកំពង់ផែ និងរោងចក្រថាមពល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ូធីប្រឆាំងនឹងទឹកដីរបស់ខ្លួន។ ការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហ៊ូធីគឺនៅថ្ងៃព្រហស្បតិ៍ ដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រហារទីក្រុង Sana’a ជាលើកដំបូង៕
អត្ថបទ៖ ប៊ុន សុភាព
The post ហ៊ូធីបាញ់ទម្លាក់យន្តហោះផ្ទុកអាកាសយានិកកងទ័ពជើងទឹកអាមេរិក២នាក់ appeared first on Kampuchea Thmey Daily.